កំហុសគេហទំព័រទូទៅ ១០ យ៉ាងដែលម្ចាស់អាជីវកម្មនៅតែបន្តធ្វើក្នុងឆ្នាំ ២០២៥ (និងវិធីកែតម្រូវ)
អាជីវកម្មកាន់តែច្រើនមានវត្តមាននៅលើវិស័យអនឡាញនាពេលបច្ចុប្បន្ន ក្នុងប្រទេសកម្ពុជា។ រាប់ចាប់ពីការដឹកជញ្ជូនម្ហូបរហូតដល់ការលក់សំលៀកបំពាក់ អតិថិជនស្ទើរតែទាំងអស់នឹងស្វែងរកអាជីវកម្មអ្នកលើGoogle ឬពិនិត្យមើលគេហទំព័ររបស់អ្នកមុនពេលសម្រេចចិត្តទិញ។ បញ្ហាមកពីអ្វី? ចម្លើយគឺ គេហទំព័រអាជីវកម្មជាច្រើនមិនបានវិវត្តខ្លួនតាមបច្ចេកវិទ្យា អាចមើលទៅស្អាត ប៉ុន្តែបរាជ័យក្នុងការបញ្ចុះបញ្ចូល ទាក់ទាញចំណាប់អារម្មណ៍ ឬធ្វើឲ្យអ្នកទស្សនាក្លាយជាអតិថិជន។ ប្រសិនបើគេហទំព័ររបស់អ្នកកំពុងមានកំហុសទាំងនេះ អ្នកអាចប្រឈមនឹងការបាត់បង់អតិថិជន។ ១. ភេ្លចពីចំណុចចាប់អារម្មណ៍ភ្លាមៗពីអតិថិជន ស្រមៃថាអ្នកកំពុងដើរចូលហាងមួយដែលគ្មានផ្លាក។ នោះហើយជាអារម្មណ៍ដែលគេហទំព័រដើមមានភាពមិនច្បាស់លាស់។ កំហុស៖ គ្មានចំណងជើងច្បាស់លាស់










