Skip links

តើអាជីវកម្មប្រភេទណាខ្លះនៅកម្ពុជាដែលចាំបាច់មានគេហទំព័រ?

នៅកម្ពុជា អាជីវកម្មភាគច្រើនចាប់ផ្តើមដំណើរការឌីជីថលរបស់ខ្លួននៅលើ Facebook ឬ TikTok ។ ប៉ុន្តែនៅពេលដែលម៉ាកយីហោរីកលូតលាស់ធំឡើងៗ ចូលទៅកាន់ទីផ្សារថ្មី ឬត្រូវដោះស្រាយជាមួយអតិថិជនច្រើន ការដែលមានគេហទំព័រមិនត្រឹមតែជាជម្រើសដ៏ល្អបំផុតនោះទេ​ ថែមទាំងជាទ្រព្យសម្បត្តិឌីជីថលដ៏សំខាន់បំផុត សម្រាប់អាជីវកម្មបស់អ្នក។ ដូច្នេះ តើប្រភេទអាជីវកម្មណាខ្លះដែលចាំបាច់ត្រូវការគេហទំព័រ? ១. ក្រុមហ៊ុនជំនាញវិជ្ជាជីវៈ (ច្បាប់, ស្ថាបត្យកម្ម, ប្រឹក្សាយោបល់, និងហិរញ្ញវត្ថុ)

ហេតុអ្វីបានជាការបង្កើតគេហទំព័រជាការវិនិយោគយូរ អង្វែង និងឆ្លាតវៃសម្រាប់អាជីវកម្មនៅកម្ពុជា

នៅកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយសង្គមត្រួតត្រាលើទីផ្សាអាជីវកម្មស្ទេីរទាំងស្រុង។ ពីការទិញសម្លៀកបំពាក់នៅលើហ្វេសប៊ុករហូតដល់ការបញ្ជាទិញអាហារតាមតេឡេក្រាម ឬ App ជីវិតរស់នៅបែបឌីជីថលហាក់ដូចជាចាប់ផ្តើម និងបញ្ចប់នៅក្នុងតែកម្មវិធីទូរស័ព្ទប៉ុណ្ណោះ។ ដូច្នេះវាមិនខុសទេដែលម្ចាស់អាជីវកម្មខ្លះសួរថា៖ “ហេតុអ្វីខ្ញុំចាំបាច់ចំណាយលុយបង្កើតគេហទំព័រធ្វេីអី?” នេះជាចម្លើយ៖ គេហទំព័រប្រហែលជាមិនអាចនាំមកនូវការលក់ភ្លាមៗដូចហ្វេសប៊ុកផ្ទាល់នោះទេ ប៉ុន្តែវាជាការវិនិយោគយូរអង្វែងឆ្លាតបំផុតមួយដែលអ្នកអាចធ្វើបានសម្រាប់អាជីវកម្មរបស់អ្នក—ជាពិសេសប្រសិនបើអ្នកចង់លូតលាស់លើសពីការធ្វើប្រតិបត្តិការប្រចាំថ្ងៃ។ ១. ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាកន្លែងជួល គេហទំព័រគឺដីរបស់អ្នកផ្ទាល់ ស្រមៃមើល៖ អ្នកសង់ផ្ទះនៅលើដីដែលមិនមែនជារបស់អ្នក។ ថ្ងៃមួយ ម្ចាស់ដីផ្លាស់ប្តូរច្បាប់។ អ្នកបាត់បង់ផ្ទះរបស់អ្នក។