Skip links

ហេតុអ្វីបានជាម្ចាស់អាជីវកម្មគ្រឿងសំអាង និងផលិតផលថែរក្សាសម្រស់នៅកម្ពុជាត្រូវតែមានគេហទំព័រ? (មិនមែនត្រឹមតែ Facebook ទេ)?

ម្ចាស់អាជីវកម្មដែលលក់ផលិតផលថែរក្សាសម្រស់ និងស្បែកភាគច្រើនចាប់ផ្ដើមអាជីវកម្មតាមរយៈ Facebook, TikTok ឬ Instagram — ដែលវាសមហេតុសមផល ពីព្រោះបណ្តាសង្គមទាំងនោះ ជាវេទិកាដែលមនុស្សភាគច្រើននិយមប្រើប្រាស់។ ប៉ុន្តែ នៅពេលដែលអាជីវកម្មរបស់អ្នកចាប់ផ្ដើមរីកធំឡើង អ្នកនឹងមានផលិតផលកាន់តែច្រើន អតិថិជនកើនឡើង និងសារឯកជន (DM) កាន់តែច្រើនដែលតែងភ្ជាប់នូវសំណួរដដែលៗ។ នៅដំណាក់កាលនោះ ការពឹងផ្អែកតែលើបណ្តាញសង្គមមួយមុខ គឺពិបាក។

កំហុសគេហទំព័រទូទៅ ១០ យ៉ាងដែលម្ចាស់អាជីវកម្មនៅតែបន្តធ្វើក្នុងឆ្នាំ ២០២៥ (និងវិធីកែតម្រូវ)

អាជីវកម្មកាន់តែច្រើនមានវត្តមាននៅលើវិស័យអនឡាញនាពេលបច្ចុប្បន្ន ក្នុងប្រទេសកម្ពុជា។ រាប់ចាប់ពីការដឹកជញ្ជូនម្ហូបរហូតដល់ការលក់សំលៀកបំពាក់ អតិថិជនស្ទើរតែទាំងអស់នឹងស្វែងរកអាជីវកម្មអ្នកលើGoogle ឬពិនិត្យមើលគេហទំព័ររបស់អ្នកមុនពេលសម្រេចចិត្តទិញ។ បញ្ហាមកពីអ្វី? ចម្លើយគឺ គេហទំព័រអាជីវកម្មជាច្រើនមិនបានវិវត្តខ្លួនតាមបច្ចេកវិទ្យា អាចមើលទៅស្អាត ប៉ុន្តែបរាជ័យក្នុងការបញ្ចុះបញ្ចូល ទាក់ទាញចំណាប់អារម្មណ៍ ឬធ្វើឲ្យអ្នកទស្សនាក្លាយជាអតិថិជន។ ប្រសិនបើគេហទំព័ររបស់អ្នកកំពុងមានកំហុសទាំងនេះ អ្នកអាចប្រឈមនឹងការបាត់បង់អតិថិជន។ ១. ភេ្លចពីចំណុចចាប់អារម្មណ៍ភ្លាមៗពីអតិថិជន ស្រមៃថាអ្នកកំពុងដើរចូលហាងមួយដែលគ្មានផ្លាក។ នោះហើយជាអារម្មណ៍ដែលគេហទំព័រដើមមានភាពមិនច្បាស់លាស់។ កំហុស៖ គ្មានចំណងជើងច្បាស់លាស់

អាថ៌កំបាំងនៃគេហទំព័រ ដើរតួនាទីក្នុងការទាក់ទាញវិនិយោគិន និងដៃគូធ្វើជំនួញ

នៅកម្ពុជា សហគ្រិនភាគច្រើនគិតថាគេហទំព័រគ្រាន់តែជាឧបករណ៍សម្រាប់លក់ផលិតផល ឬទាក់ទាញអតិថិជនថ្មី។ វាពិតជាត្រឹមត្រូវ ប៉ុន្តែមានចំណុចមួយដែលមនុស្សភាគច្រើនមិនទាន់ដឹង គឺគេហទំព័រក៏ដើរតួនាទីយ៉ាងសំខាន់មួយទៀតនៅពីក្រោយអាជីវកម្ម៖ទាក់ទាញវិនិយោគិន ដៃគូធ្វើជំនួញ និងឱកាសធំៗដែលលើសពីការលក់ប្រចាំថ្ងៃ។ នៅពេលដែលដៃគូធ្វើជំនួញដែលមានសក្តានុពលចង់ដឹងថា តើអ្នកឱ្យតម្លៃអាជីវកម្មរបស់អ្នកកម្រិតណានោះ ប្រាកដណាស់ ពួកគេនឹងមិនស្រាវជ្រាវអំពីអ្នកតាមតែរយៈ Facebook មួយមុខប៉ុណ្ណោះទេ។ ពួកគេនឹង ស្វែងរកអ្នកតាមរយៈ Google ហើយរាល់ព័ត៌មានដែលពួកគេបានឃើញ និងមិនឃើញពីអ្នក គឺអាចបញ្ជាក់យ៉ាងច្បាស់ថាពួកគេនឹងបន្តវិនិយោគលើអ្នក

គេហទំព័រ និងបណ្តាញសង្គម៖ តើមួយណាជួយបង្កើនទំនុកចិត្តដល់ម៉ាកយីហោអ្នកជាង?

នៅក្នុងបរិបទឌីជីថលបច្ចុប្បន្ន គ្រប់ម្ចាស់ម៉ាកយីហោតែងសួរសំណួរដូចគ្នាថា៖ តើមានបណ្តាញសង្គមគ្រប់គ្រាន់ហើយឬនៅ ឬដាច់ខាតត្រូវតែមានគេហទំព័រសម្រាប់អាជីវកម្មផ្ទាល់ខ្លួន? ស្របពេលដែលបណ្តាញសង្គម និងគេហទំព័រសុទ្ធតែមានសារៈសំខាន់រៀងៗខ្លួន ចម្លើយយ៉ាងខ្លី គឺទំនុកចិត្ត។ តស់!មកស្វែងយល់ពីតួនាទីនីមួយៗរបស់ភ្នាក់ងារទាំង២ ដែលបានរួមចំណែកស្ថាបនា (ឬបានខ្លះ) ក្នុងការបង្កើនទំនុកចិត្តដល់ម៉ាកយីហោរបស់អ្នក។ ១. ចំណាប់អារម្មណ៍ដំបូង៖ ភាពខុសគ្នារវាងគេហទំព័រ និងបណ្តាញសង្គម៖ តើមួយណាមានសន្ទុះក្នុងការបង្កើនទំនុកចិត្តឲ្យម៉ាកយីហោរបស់អ្នកបានខ្លាំងជាង? ការបង្កើតផេកFacebook ឬ Instagram

ពីការជួល ទៅកាន់កាប់ទ្រព្យឌីជីថល ដោយខ្លួនឯង ដើម្បីស្ថេរភាពអាជីវកម្មនាពេលអនាគត

សេចក្តីផ្តើម៖ Facebook បានក្លាយជាតំបន់សុវត្ថិភាពរបស់ម្ចាស់អាជីវកម្មជាច្រើន នៅកម្ពុជា Facebook បានក្លាយជាបណ្តាញសង្គមដ៏ពេញនិយមសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម (SMEs) ។ រាប់ចាប់ពីការលក់សម្លៀកបំពាក់ រហូតដល់ការផ្សព្វផ្សាយសេវាកម្ម ព្រោះវាងាយស្រួល និងចាប់ផ្តើមដោយឥតគិតថ្លៃ។ ប៉ុន្តែតាមពិតទៅ ការពឹងផ្អែកតែលើ Facebook គឺដូចជាការជួលទីតាំងហាងពិតប្រាកដមួយដែរ។ អ្នកប្រហែលជាអាចធ្វើអាជីវកម្មបានល្អមួយរយៈពេលខ្លី ប៉ុន្តែម្ចាស់ហាងគឺជាអ្នកកំណត់ច្បាប់ ហើយនៅថ្ងៃណាមួយ

ពីក្នុងស្រុកទៅកាន់ពិភពលោក៖ វេបសាយអាចជួយឲ្យផលិតផលខ្មែររបស់អ្នកឈានដល់ទីផ្សារអន្តរជាតិ

ការគាំទ្រផលិតផលក្នុងស្រុក មិនមែនគ្រាន់តែជាការគាំទ្រដោយភាពល្បីតាមគ្នាមួយឆាវ(trend)នោះទេ ប៉ុន្តែវាគឹជាចលនាឆ្ពោះទៅរកភាពរីកចំរើនប្រកបដោយចរីភាព។ ត្រៀមខ្លួនហើយឬនៅ ដើម្បីឲ្យម៉ាកយីហោ ឬផលិតផលក្នុងស្រុករបស់អ្នកឈានមុខគេ? ចាប់ផ្តើមជំហានដំបូង ដោយបង្កើតគេហទំព័រវេបសាយផ្ទាល់ខ្លួន។ ខាងក្រោមនេះ ជាមូលហេតុសំខាន់ដែលអ្នកគួរតែមានវេបសាយ៖ ១. ពង្រីកទីផ្សារទាំងក្នុង និងក្រៅប្រទេស ការលក់តាមហាង ឬពីមាត់មួយទៅមាត់មួយបានដល់ត្រឹមតែក្នុងសហគមន៍របស់អ្នកប៉ុណ្ណោះ វាមិនអាចជួយឲ្យសេវាកម្មឬផលិតផលរបស់អ្នកឈានដល់ប្រភេទអតិថិជនដែលអ្នកត្រូវការនោះទេ។ ដូច្នេះ ការបង្កើតគេហទំព័រវេបសាយនឹងជួយផលិតផលខ្មែររបស់អ្នកឲ្យ៖ ផលិតផល ឬសេវាកម្មរបស់អ្នកនឹងត្រូវបានផ្សព្វផ្សាយពេញផ្ទៃប្រទេស

អនាគតនៃពាណិជ្ជកម្មលើបណ្តាញសង្គមនៅកម្ពុជា៖ និន្នាការ និងយុទ្ធសាស្ត្រសម្រាប់អាជីវកម្ម

ការរីកចម្រើននៃពាណិជ្ជកម្មលើបណ្តាញសង្គម (Social Commerce) នៅកម្ពុជាកំពុងផ្លាស់ប្តូររបៀបដែលមនុស្សទិញ និងលក់ផលិតផល។ រាល់ថ្ងៃ ជនជាតិខ្មែរជាងមួយលាននាក់ បានទិញផលិតផលតាមរយៈសារក្នុង Facebook Page, Instagram DM និង Telegram ជំនួសឱ្យវេបសាយពាណិជ្ជកម្មអេឡិចត្រូនិក។ បណ្តាញសង្គមក៏បានក្លាយជាទីផ្សារថ្មីដ៏ធំមួយ ដូច្នេះម្ចាស់អាជីវកម្មត្រូវតែសម្របខ្លួនតាម។ អត្ថបទនេះនឹងស្វែងយល់ពីស្ថានភាពពាណិជ្ជកម្មសង្គមនៅកម្ពុជា ជាមួយនឹងទិន្នន័យចុងក្រោយបំផុត ដោយពិនិត្យមើលនិន្នាការថ្មីៗ

អនាគតឌីជីថលនៅកម្ពុជា៖ ហេតុអ្វីបានជាវេបសាយនឹងលេចធ្លោជាងបណ្តាញសង្គមសម្រាប់អ្នកប្រើឆ្លាតវៃ?

ស្របពេលដែលកម្ពុជាមានសន្ទុះកើនឡើងនៃការប្រើស្មាតហ្វូន ទំលាប់នៃការប្រើអ៊ីនធឺណិតក៏កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សផងដែរ។ការស្រាវជ្រាវបានបង្ហាញថា បច្ចុប្បនេះ ចំនួននៃអ្នកប្រើស្មាតហ្វូនលើសពី 140% ហើយជាង90%នៃអ្នកប្រើ បានធ្វើពាណិជ្ជកម្មតាមអ៊ិនធឺណិត ធនាគារអនឡាញ ឬសេវាមូប៊ែលផ្សេងៗ។ ការកើនឡើងនេះមានន័យថាប្រជាជនខ្មែរអាចប្រើអ៊ីនធឺណិតច្រើនជាងមុន និងយល់ដឹងច្រើនជាងមុន។ ខាងក្រោមនេះជាមូលហេតុដែល ការមានវេបសាយមួយរឹងមាំគឺពិតជាសំខាន់។ ១. ចំនួនស្មាតហ្វូនកើនឡើង = ចំណេះដឹងអ៊ីនធឺណិតក៏កើនឡើង 📱 ជាមធ្យម ជនជាតិខ្មែរម្នាក់មានសុីមកាតច្រើនជាងមួយ

មុខងារវេបសាយដែលអាជីវកម្មត្រូវមានដើម្បីជោគជ័យក្នុងឆ្នាំ ២០២៥

នៅក្នុងឆ្នាំ ២០២៥ វេបសាយមិនត្រឹមតែជាកាតអាជីវកម្មឌីជីថលប៉ុណ្ណោះទេ—វាជាម៉ាស៊ីនផលិតលុយរបស់អ្នក អ្នកលក់របស់អ្នក និងអ្នកត្រួតពិនិត្យភាពជឿជាក់រួមបញ្ចូលគ្នា។ប៉ុន្តែវេបសាយទាំងអស់មិនត្រូវបានបង្កើតដូចៗគ្នាទេ។ ដើម្បីជោគជ័យពិតប្រាកដក្នុងពិភពឌីជីថល ជាពិសេសនៅកម្ពុជា ដែលបណ្តាញសង្គកំពុងមានឥទ្ធិពលលើសលុប វេបសាយរបស់អ្នកត្រូវតែមានលក្ខណៈពិសេស មិនមែនអោយតែមាននោះទេ។ ដូច្នេះ តើវេបសាយអាជីវកម្មទាំងអស់គួរតែមានលក្ខណៈពិសេសអ្វីខ្លះដើម្បីនៅទាន់សម័យ និងប្រកួតប្រជែងបានក្នុងឆ្នាំ ២០២៥ និងបន្តទៀត? ១. បង្ហាញគុណតម្លៃនៃអាជីវកម្មច្បាស់លាស់នៅទំព័រដំបូង អ្នកមានត្រឹមតែ ៥-៧ វិនាទីក្នុងការបង្កើតការចាប់អារម្មណ៍ដំបូង។