ម្ចាស់អាជីវកម្មដែលលក់ផលិតផលថែរក្សាសម្រស់ និងស្បែកភាគច្រើនចាប់ផ្ដើមអាជីវកម្មតាមរយៈ Facebook, TikTok ឬ Instagram — ដែលវាសមហេតុសមផល ពីព្រោះបណ្តាសង្គមទាំងនោះ ជាវេទិកាដែលមនុស្សភាគច្រើននិយមប្រើប្រាស់។ ប៉ុន្តែ នៅពេលដែលអាជីវកម្មរបស់អ្នកចាប់ផ្ដើមរីកធំឡើង អ្នកនឹងមានផលិតផលកាន់តែច្រើន អតិថិជនកើនឡើង និងសារឯកជន (DM) កាន់តែច្រើនដែលតែងភ្ជាប់នូវសំណួរដដែលៗ។ នៅដំណាក់កាលនោះ ការពឹងផ្អែកតែលើបណ្តាញសង្គមមួយមុខ គឺពិបាក។
ដូច្នេះ ហេតុអ្វីបានជាម៉ាកគ្រឿងសម្អាង និងថែរក្សាសម្រស់ពិតជាត្រូវការគេហទំព័រ? ខាងក្រោមនេះជាចម្លើយ៖
១. តម្រូវការព័ត៌មានមុនពេលទិញ
អតិថិជននឹងមិនទិញផលិតផលថែរក្សាស្បែក ដោយមិនដឹងអ្វីសោះទេ។ ពួកគេចង់ដឹងថា៖
- តើវាពិតជាប្រភពដើមឬទេ?
- សម្រាប់ស្បែកប្រភេទណា?
- មានគ្រឿងផ្សំអ្វីខ្លះ?
- ត្រូវប្រើប្រាស់យ៉ាងដូចម្តេច?
- តើតម្លៃរួមទាំងដឹកជញ្ជូនចំនួនប៉ុន្មាន?
នៅលើ Facebook ចំណងជើងវែងៗត្រូវបានមើលរំលង ហើយការបង្ហោះចាស់ៗត្រូវបានរំលេចចោល។ ផ្ទុយទៅវិញ នៅលើគេហទំព័រ ផលិតផលនីមួយៗអាចមានទំព័រផ្ទាល់ខ្លួនដែលមានព័ត៌មានពេញលេញ រូបភាព វិធីប្រើប្រាស់ និងមតិត្រឡប់ពីអតិថិជន (reviews)។ ទាំងនេះធ្វើឲ្យម៉ាករបស់អ្នកមើលទៅគួរឲ្យទុកចិត្ត ព្រោះមានការពិនិត្យគ្រប់ជ្រុងជ្រោយ និងវិជ្ជាជីវៈ — ដែលវាពិតជាសំខាន់ខ្លាំងណាស់ក្នុងវិស័យគ្រឿងសម្អាង និងថែរក្សាសម្រស់ ស្របពេលដែលផលិតផលក្លែងក្លាយកំពុងចរាចរនៅលើទីផ្សារ។
ឧទាហរណ៍៖ អាជីវកម្មដែលលក់ផលិតផលជួយព្យាបាលមុន គួរតែមានទំព័រមួយដែលពន្យល់អំពីអត្ថប្រយោជន៍ គ្រឿងផ្សំ ប្រភេទស្បែក រូបភាពមុន/ក្រោយប្រើប្រាស់ និងព័ត៌មានដឹកជញ្ជូន។ ដូច្នេះ អតិថិជនមិនចាំបាច់ផ្ញើសារ (DM) ដើម្បីសួរសំណួរដដែលៗទៀតទេ។
២. កាត់បន្ថយសំណួរដែលសួរញឹកញាប់
ប្រសិនបើអ្នកលក់ផលិតផលថែទាំស្បែក អ្នកប្រហែលជាទទួលបានសារដូចគ្នារាល់ថ្ងៃ៖ តើអាចប្រើសម្រាប់ស្បែកងាយប្រតិកម្មបានអត់?ប្រភពដើមឬទេ? របៀបប្រើប្រាស់?អាចទូទាត់ដល់ផ្ទះបានឬទេ?
គេហទំព័រមួយ អាចឆ្លើយសំណួរទាំងនេះបាន ៧០% ដោយស្វ័យប្រវត្តិ។ វាជួយសន្សំពេលវេលារបស់អ្នក ធ្វើឲ្យដំណើរការទិញរបស់អតិថិជនមានលឿនជាងមុន និងធ្វើឲ្យម៉ាករបស់អ្នកមានរបៀបរៀបរយ។
៣. រៀបចំបញ្ជីព័ត៌មានរបស់ផលិតផលតាមលំដាប់លំដោយ
ម៉ាកគ្រឿងសម្អាង និងថែរក្សាសម្រស់ ភាគច្រើនមិនលក់ផលិតផលត្រឹមតែមួយមុខនោះទេ។ អ្នកប្រហែលជាមានទាំងសាប៊ូលាងមុខ ទឹកបំប៉នស្បែក សេរ៉ូម ឡេការពារពន្លឺថ្ងៃ ក្រែមលាបបបូរមាត់ ផលិតផលថែទាំសក់ ផលិតផលថែទាំរាងកាយ។ល។
នៅលើបណ្តាញសង្គម អតិថិជនត្រូវចំណាយពេលអូសអេក្រង់យូរណាស់ដើម្បីរកអ្វីដែលពួកគេចង់បាន។
ជាមួយនឹងគេហទំព័រ អ្នកអាចរៀបចំតាម៖
- ប្រភេទ (ផលិតផលថែទាំស្បែក, គ្រឿងសម្អាង, ថែទាំរាងកាយ, ថែទាំសក់)
- ផលិតផលលក់ដាច់ជាងគេ
- ផលិតផលថ្មីៗ
- កញ្ចប់ផលិតផល
ចំណុចទាំងនេះធ្វើឲ្យអាជីវកម្មរបស់អ្នកមានភាពលេចធ្លោដូចបង្កើតឡើងដោយភាពច្នៃប្រឌិតខ្លួនឯង មិនមែនគ្រាន់តែជា «គេហទំព័រលក់ផលិតផលថែរក្សាសម្រស់» ធម្មតាៗទេ។
៤. កសាងភាពជឿជាក់
ប្រសិនបើអ្នកកំពុងនាំចូលផលិតផលកូរ៉េ/ជប៉ុន បង្កើតរូបមន្តផ្ទាល់ខ្លួន ឬកំពុងព្យាយាមធ្វើឲ្យផលិតផលមានគុណភាពបែប(Premium)។ ដូច្នេះ មានតែគេហទំព័របប៉ុណ្ណោះដែលអាចបងង្ហាញអំពីអ្នក ទៅកាន់អតិថិជនថា ផលិតផលរបស់អ្នកពិតជាមានគុណភាព និងឈរនៅលើទីផ្សារប្រាកដមែន។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនភាគច្រើន មានទំនុកចិត្តលើម៉ាកដែលមានគេហទំព័រផ្លូវការច្រើនជាងម៉ាកដែលលក់តាមរយៈសារ DM តែប៉ុណ្ណោះ។
ភ្ញៀវអន្តរជាតិ ដៃគូរជំនួញបស់អ្នក ឬអ្នកផលិតមាតិកា (influencers) ក្នុងស្រុកក៏មានទំនោរចង់ធ្វើការជាមួយម៉ាកដែលមានគេហទំព័រស្អាត និងទាន់សម័យផងដែរ។
៥. មិនត្រឹមតែលក់ តែជាវេទិកាផ្តល់ចំណេះដឹង
ផលិតផលថែរក្សាសម្រស់ គឺជាប្រភេទផលិតផលដែលត្រូវការ ការណែនាំ។ អតិថិជនចង់រៀនពីវិធីសាស្ត្រថែទាំស្បែក របៀបប្រើផលិតផល ឬរបៀបជ្រើសរើសផលិតផលសម្រាប់ស្បែកមុន ស្បែកមុខស្រអាប់ ឬស្នាមជាំ។ គេហទំព័ររបស់អ្នកក៏អាចមានការផ្សាយព័ត៌មាន (blog posts) ដូចជា៖
- «របៀបបង្កើតវិធីសាស្ត្រថែទាំស្បែកបានយ៉ាងសាមញ្ញ»
- «របៀបដឹងថាផលិតផលនេះពិតជាប្រភពដើម»
- «សេរ៉ូម និង essence ខុសគ្នាដូចម្តេច? »
តាមរយៈនេះ អ្នកអាចផ្តល់ជាការណែនាំផលិតផលរបស់អ្នកដល់អតិថិជន ពោលមិនមែនគ្រាន់តែជាអ្នកលក់ធម្មតាម្នាក់ទេ។
ការសន្និដ្ឋាន
ការលក់នៅលើFacebookគឺជាការចាប់ផ្ដើមដ៏ល្អ។ប៉ុន្តែប្រសិនបើអ្នកចង់ឲ្យម៉ាកថែរក្សាសម្រស់និងស្បែករបស់អ្នកមើលទៅគួរឲ្យទុកចិត្ត ឆ្លើយសំណួរអតិថិជនបានលឿនជាងមុន និងមានអារម្មណ៍ថាជាម៉ាកពិតប្រាកដមួយ គេហទំព័រគឺជាជំហានបន្ទាប់។
នៅtwd.យើងបានជួយអាជីវកម្មគ្រឿងសំអាងនិងផលិតផលថែរក្សាសម្រស់ក្នុងការបង្កើតគេហទំព័រផ្ទាល់ខ្លួនដែល៖
- សម្របសម្រួលជាមួយទូរស័ព្ទ (mobile-friendly)
- ងាយស្រួលសម្រាប់ធ្វើបច្ចុប្បន្នភាព
- សមជាមួយស្ទីលម៉ាករបស់អ្នក (ស្អាត ស្រទន់ ស៊ីវិល័យ ឬកំសាន្ត)
ប្រសិនបើប្រអប់ទទួលសារ (inbox) របស់អ្នកពេញទៅដោយសំណួរដដែលៗរាល់ថ្ងៃ វាដល់ពេលហើយដែលត្រូវឲ្យគេហទំព័ររបស់អ្នកជួយឆ្លើយ។
