នៅកម្ពុជា អាជីវកម្មភាគច្រើនចាប់ផ្តើមដំណើរការឌីជីថលរបស់ខ្លួននៅលើ Facebook ឬ TikTok ។ ប៉ុន្តែនៅពេលដែលម៉ាកយីហោរីកលូតលាស់ធំឡើងៗ ចូលទៅកាន់ទីផ្សារថ្មី ឬត្រូវដោះស្រាយជាមួយអតិថិជនច្រើន ការដែលមានគេហទំព័រមិនត្រឹមតែជាជម្រើសដ៏ល្អបំផុតនោះទេ​ ថែមទាំងជាទ្រព្យសម្បត្តិឌីជីថលដ៏សំខាន់បំផុត សម្រាប់អាជីវកម្មបស់អ្នក។

ដូច្នេះ តើប្រភេទអាជីវកម្មណាខ្លះដែលចាំបាច់ត្រូវការគេហទំព័រ?


. ក្រុមហ៊ុនជំនាញវិជ្ជាជីវៈ (ច្បាប់, ស្ថាបត្យកម្ម, ប្រឹក្សាយោបល់, និងហិរញ្ញវត្ថុ)


ប្រសិនបើអ្នកផ្តល់សេវាកម្មឯកទេស ម៉ាកយីហោរបស់អ្នកត្រូវបានបង្កើតឡើងដោយផ្អែកលើទំនុកចិត្ត និងភាពជឿជាក់បាន។

ហេតុអ្វីចាំបាច់ត្រូវការគេហទំព័រ៖

  • អតិថិជនសក្តានុពល (ជាពិសេសអន្តរជាតិ ឬសាជីវកម្ម) នឹងស្វែងរកអ្នកនៅលើ Google មុនគេបង្អស់។
  • អ្នកត្រូវការបង្ហាញ ស្នាដៃ សមិទ្ធផល គុណវុឌ្ឍិ និងអាជ្ញាប័ណ្ណអាជីវកម្មរបស់អ្នក។
  • វាធ្វើឱ្យអ្នកមើលទៅមានវិជ្ជាជីវៈ និងខុសពីអាជីវកម្មខ្នាតតូចដែលដំណើរការដោយមនុស្សតែម្នាក់។


ឧទាហរណ៍៖ ក្រុមហ៊ុនស្ថាបត្យកម្មនៅក្នុងទីក្រុងភ្នំពេញដែលមានគេហទំព័រប្រកបដោយវិជ្ជាជីវៈ មានឱកាសកាន់តែប្រសើរក្នុងការទទួលបានអតិថិជនធំៗពីក្នុងប្រទេស ឬតំបន់ផ្សេងៗ។

ប៉ុន្តែក្រុមហ៊ុនដែលប្រើតែ Facebook ប្រហែលជាមិនត្រូវបានគេពិចារណានោះទេ។


. សហគ្រាសធន់តូច និងមធ្យមដែលមានផែនការពង្រីក និងស្វែងរកអ្នកវិនិយោគ


នៅពេលអ្នកចង់ពង្រីកអាជីវកម្មរបស់អ្នក ដូចជាការបើកនៅខេត្តជាច្រើនទៀត ទទួលបានប្រាក់ពីអ្នកវិនិយោគ ឬស្វែងរកដៃគូដើម្បីលក់ផលិតផលរបស់អ្នក —អ្នកត្រូវតែមើលទៅប្រកបដោយវិជ្ជាជីវៈ និងគួរឱ្យទុកចិត្ត។

  • អ្នកវិនិយោគ និងដៃគូរំពឹងថានឹងឃើញគេហទំព័រអ្នកនៅលើអុីនធឺណិត មិនមែនគ្រាន់តែទំព័របណ្តាញសង្គមនោះទេ។
  • គេហទំព័រគឺជាកន្លែងសំខាន់សម្រាប់បង្ហាញរឿងរ៉ាវអាជីវកម្ម និងផែនការអនាគតរបស់អ្នក។
  • ភាពគួរឱ្យទុកចិត្តជួយអ្នកចរចារកិច្ចព្រមព្រៀងបានប្រសើរ។


ដូចជាសហគ្រាសធនតូច ឬមធ្យមដែលបង្កើតផលិតផលជួយដល់បរិស្ថានអាចទាក់ទាញអ្នកទិញ និងអ្នកវិនិយោគពីបណ្តាសមាជិកប្រទេសអាស៊ានតាមរយៈគេហទំព័រដែលរឹងមាំ និងមានរចនាសម្ព័ន្ធល្អមួយ។


. អាជីវកម្មនាំចេញ និងអាជីវកម្មទៅអាជីវកម្ម (B2B)


ប្រសិនបើអ្នកលក់ក្នុងបរិមាណច្រើន ធ្វើការជាមួយអ្នកទិញអន្តរជាតិ ឬចូលរួមជាមួយគម្រោងរដ្ឋាភិបាល  គេហទំព័របស់អ្នកគឺជាកាតអាជីវកម្មរដ៏ល្អអស្ចារ្យដើម្បីបង្ហាញទៅកាន់ពិភពលោក និងត្រៀមខ្លួនជាស្រេចដើម្បីធ្វើអាជីវកម្ម។

  • វាអាចធ្វើឲអ្នកទិញអន្តរជាតិត្រូវតែជឿទុកចិត្តអ្នកមុនពេលផ្ញើប្រាក់។
  • គេហទំព័រអាចបង្ហាញភស្តុតាងនៃរោងចក្រ បុគ្គលិក គុណភាពសេវាកម្ម និងប្រវត្តិការងាររបស់អ្នក។
  • ក្រុមហ៊ុន ឬរដ្ឋាភិបាលមួយចំនួននឹងមិនមើលអាជីវកម្មរបស់អ្នកទេ ប្រសិនបើអ្នកមិនមានគេហទំព័រ។។


ឧទាហរណ៍៖ អ្នកលក់ម្រេចកំពតអាចទទួលបានការបញ្ជាទិញធំៗពីប្រទេសដូចជាសិង្ហបុរី ឬអឺរ៉ុប ប៉ុន្តែប្រសិនបើគេហទំព័ររបស់ពួកគេផ្តល់ឱ្យអ្នកទិញនូវព័ត៌មានសំខាន់ៗដែលពួកគេត្រូវការភ្លាមៗ។


. ស្ថាប័នអប់រំ និងមជ្ឈមណ្ឌលបណ្តុះបណ្តាល


មិនថាសាកលវិទ្យាល័យ ស្ថាប័នបណ្តុះបណ្តាលបច្ចេកវិទ្យា ឬមជ្ឈមណ្ឌលភាសាអង់គ្លេស សិស្ស និងអាណាព្យាបាលចង់បានព័ត៌មានលំអិត និងអាចសម្រេចចិត្តបាន ហើយពួកគេអាចចូលទៅស្វែងរកព័ត៍មានទាំងនោះក្នុងគេហទំព័រ។

  • សិស្សអាចពិនិត្យមើលព័ត៌មានលម្អិតអំពីវគ្គសិក្សា កាលវិភាគ ថ្លៃសាលា និងការដាក់ពាក្យតាមអនឡាញ។
  • គេហទំព័រអនុញ្ញាតឱ្យអ្នកប្រមូលសំណួរ និងការដាក់ពាក្យដោយផ្ទាល់។
  • វាបង្កើតទំនុកចិត្តរយៈពេលវែងជាមួយឪពុកម្តាយ និងដៃគូអាជីវកម្ម។


សាលាបច្ចេកវិទ្យាដែលមានការចុះឈ្មោះតាមអ៊ីនធឺណិត ព័ត៌មានលម្អិតអំពីវគ្គសិក្សា និងរឿងរ៉ាវជោគជ័យរបស់សិស្សនឹងទទួលបានសិស្សថ្មីបន្ថែមទៀត។


. អាជីវកម្មច្នៃប្រឌិត និងផ្អែកលើស្នាដៃ (Portfolio)


អ្នកថតរូប អ្នករចនាក្រាហ្វិក ស្ថាបនិក អ្នកថតវីដេអូ អ្នកនិពន្ធ—ការងាររបស់អ្នកគឺជាម៉ាកយីហោរបស់អ្នក។

  • ប្រព័ន្ធផ្សព្វផ្សាយសង្គមអាចកប់ការងារចាស់ៗរបស់អ្នកបាត់ទៅ។
  • គេហទំព័រផ្តល់កន្លែងទូលាយក្នុងការបង្ហាញស្នាដៃ និងប្រាប់ពីសាច់រឿងរបស់អ្នក។
  • វាជួយអ្នកទទួលបានអតិថិជនគុណភាព មិនមែនគ្រាន់តែការងារម្តងមួយកាលទេ។


អ្នកថតរូបអាពាហ៍ពិពាហ៍ដែលមានវិចិត្រសាលគេហទំព័រ និងទម្រង់ទំនាក់ទំនងមើលទៅមានជំនាញជាង
អ្នកដែលគ្រាន់តែបង្ហោះរឿងក្នុង Instagram ។


. អង្គការមិនរកប្រាក់ចំណេញ NGO និងគម្រោងសហគមន៍


បើអ្នកស្វែងរកហិរញ្ញប្បទា អ្នកស្ម័គ្រចិត្ត ឬការគាំទ្រពីអន្តរជាតិ—ហ្វេសប៊ុកតែមួយមិនគ្រប់គ្រាន់ទេ។ 

  • អ្នកបរិច្ចាគ និងស្ថាប័នរំពឹងថានឹងឃើញបេសកកម្ម ចក្ខុវិស័យ ក្រុមការងារ និងតម្លាភាពស្ថាប័នរបស់អ្នក។
  • គម្រោងរបស់អ្នកត្រូវការទីកន្លែងត្រឹមត្រូវដែលមានរចនាសម្ព័ន្ធ និងអាចស្វែងរកបានងាយស្រួល។
  • អ្នកអាចប្រមូលការបរិច្ចាគដោយសុវត្ថិភាព និងចែករំលែករបាយការណ៍។


ឧទាហរណ៍៖
អង្គការមិនរកប្រាក់ចំណេញសម្រាប់ការអប់រំយុវជន។ សាធារណជនអាចចូលដំណើរការឧបត្ថម្ភបានប្រសើរដោយមានគេហទំព័រ និងព័ត៍មានគ្រប់ជ្រុងជ្រោយ។


បើសិនអ្នកចង់លូតលាស់ អ្នកត្រូវការមានគេហទំព័រដ៏ជាក់លាក់មួយ


នៅកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាចំណុចចាប់ផ្តើមរបស់អ្នក។ ប៉ុន្តែការលូតលាស់យូរអង្វែង អ្នកត្រូវការគេហទំព័រ។ ប្រសិនបើអាជីវកម្មរបស់អ្នកស្ថិតនៅក្នុងប្រភេទណាមួយខាងលើ ការវិនិយោគលើគេហទំព័រមិនមែនជាជម្រើសទៀតទេ—វាជាការចាំបាច់។

មិនត្រឹមតែសម្រាប់ពេលនេះទេ ប៉ុន្តែសម្រាប់អនាគតរបស់អ្នក។

ចង់បានគេហទំព័រដែលពិតជាជួយអាជីវកម្មរបស់អ្នក?  


មិនថាអ្នកចាប់ផ្តើមថ្មី ឬកែលម្អចាស់ យើងអាចជួយអ្នកបង្កើតគេហទំព័រដែលមាន
រចនាសម្ព័ន្ធល្អដែលជួយអ្នកឈានដល់គោលដៅ។ តោះបង្កើតគេហទំព័រជាមួយគ្នាឥឡូវនេះ៕