នៅកម្ពុជា សហគ្រិនភាគច្រើនគិតថាគេហទំព័រគ្រាន់តែជាឧបករណ៍សម្រាប់លក់ផលិតផល ឬទាក់ទាញអតិថិជនថ្មី។ វាពិតជាត្រឹមត្រូវ ប៉ុន្តែមានចំណុចមួយដែលមនុស្សភាគច្រើនមិនទាន់ដឹង គឺគេហទំព័រក៏ដើរតួនាទីយ៉ាងសំខាន់មួយទៀតនៅពីក្រោយអាជីវកម្ម៖ទាក់ទាញវិនិយោគិន ដៃគូធ្វើជំនួញ និងឱកាសធំៗដែលលើសពីការលក់ប្រចាំថ្ងៃ។
នៅពេលដែលដៃគូធ្វើជំនួញដែលមានសក្តានុពលចង់ដឹងថា តើអ្នកឱ្យតម្លៃអាជីវកម្មរបស់អ្នកកម្រិតណានោះ ប្រាកដណាស់ ពួកគេនឹងមិនស្រាវជ្រាវអំពីអ្នកតាមតែរយៈ Facebook មួយមុខប៉ុណ្ណោះទេ។ ពួកគេនឹង ស្វែងរកអ្នកតាមរយៈ Google ហើយរាល់ព័ត៌មានដែលពួកគេបានឃើញ និងមិនឃើញពីអ្នក គឺអាចបញ្ជាក់យ៉ាងច្បាស់ថាពួកគេនឹងបន្តវិនិយោគលើអ្នក ឬក៏អត់។
ខាងក្រោមនេះគឺជាមូលហេតុ ដែលគេហទំព័រគឺជាយុទ្ធសាស្រ្តនៃការរៀបចំផែនការឌីជីថល (Digital Pitch Deck) របស់អ្នក៖
១. ការយល់ឃើញដំបូងរបស់វិនិយោគិន តាមរយៈអ៊ីនធឺណិត
ស្រមៃថា បើមានដៃគូធ្វើជំនួញអន្តរជាតិមកពីសិង្ហបុរី ឬវិនិយោគិនសក្តានុពលមកពីអឺរ៉ុប កំពុងស្វែងរកព័ត៌មានអំពីអ្នក។ ប៉ុន្តែអ្វីដែលពួកគេឃើញមានត្រឹមតែជាផេក Facebook មួយ នោះពួកគេអាចនឹងសន្និដ្ឋានថា អាជីវកម្មរបស់អ្នកមានទំហំតូចពេក ឬដំណើរការត្រឹមរយៈពេលបណ្តោះអាសន្ន និងមិនមានលក្ខណៈវិជ្ជាជីវៈគ្រប់គ្រាន់។
ប៉ុន្តែ ប្រសិនបើអ្នកមានគេហទំព័រមួយ នោះអាចបញ្ជាក់បានថា៖
- អ្នកពិតជាឱ្យតម្លៃម៉ាកយីហោរបស់អ្នក។
- អ្នកបានវិនិយោគលើទំនុកចិត្តរបស់អតិថិជន។
- អ្នកមានចក្ខុវិស័យក្នុងការអភិវឌ្ឍអាជីវកម្មយូរអង្វែងនាថ្ងៃអនាគត។
👉 ម៉្យាងទៀត នៅពេលដែលគេហទំព័ររបស់អ្នកមានវិជ្ជាជីវៈ នោះវានឹងជួយបង្កើនទំនុកចិត្តពីដៃគូរជំនួញមួយកម្រិតទៀត។
២. បង្ហាញចំណុចពិសេស ដែលមិនអាចបង្ហាញបានលើបណ្តាញសង្គម
បណ្តាញសង្គមល្អសម្រាប់ធ្វើបច្ចុប្បន្នភាព និងបង្ហោះការលក់ ប៉ុន្តែវាមានដែនកំណត់ក្នុងការបង្ហាញព័ត៌មានលម្អិត។ វិនិយោគិនចង់ឃើញ និងដឹងអំពីរឿងរ៉ាវ ឥទ្ធិពល និងទិន្នន័យរបស់អ្នក។
គេហទំព័រផ្តល់នូវលក្ខណៈពិសេសដែលមានសារៈសំខាន់សម្រាប់ឱកាសធំៗដល់អាជីវកម្មអ្នកដូចជា៖
- អំពីពួកយើង (About Us): ចក្ខុវិស័យ បេសកកម្ម និងតម្លៃរបស់អ្នក។
- ករណីសិក្សា/ផលប័ត្រ (Case Studies/Portfolio): ភស្តុតាងនៃលទ្ធផលដែលអ្នកទទួលបាន។
- ព័ត៌មាន ឬភាពលេចធ្លោ (News or Media Mentions): ភាពគួរឱ្យទុកចិត្តណាមួយដែលមកពីសារព័ត៌មាន ឬក្នុងស្ថាប័ន។
- ទំព័រអាជីព (Careers Page): បង្ហាញថាអ្នកកំពុងរីកចម្រើន និងទាក់ទាញបុគ្គលដែលមានជំនាញ។
នេះមិនមែនគ្រាន់តែជា «ការធ្វើទីផ្សារ» ទេ តែវាជា ភស្តុតាង បង្ហាញថាអាជីវកម្មរបស់អ្នកកំពុងសាងសង់មូលដ្ឋានគ្រឹះយ៉ាងរឹងមាំ ដែលវិនិយោគិនមិនខាតបង់ក្នុងការគាំទ្រឡើយ។
៣. ភាពវិជ្ជាជីវៈ បង្កើតទំនុកចិត្តដល់អន្តរជាតិ
តាមពិតទៅ នៅកម្ពុជា អាជីវកម្មជាច្រើននៅតែលើបណ្តាញសង្គម Facebook។ការធ្វើបែបនេះ អាចដំណើរការបានសម្រាប់ហាងលក់រាយតូចៗក្នុងស្រុក ប៉ុន្តែប្រសិនបើអ្នកចង់ពង្រីកទីផ្សារទៅក្នុងតំបន់ ឬសកល ការរំពឹងទុកគឺខុសគ្នា។
វិនិយោគិននៅជប៉ុន អង្គការក្រៅរដ្ឋាភិបាលនៅសហរដ្ឋអាមេរិក ឬដៃគូធ្វើជំនួញនៅថៃ នឹងរំពឹងទុកឱ្យមានគេហទំព័រសមរម្យមុនពេលពួកគេជ្រើសរើសអ្នកទៅពិភាក្សាឱ្យបានដិតដល់។ វាជាសញ្ញាបញ្ជាក់ពីទំនុកចិត្តនៅទូទាំងសកល។ បើអ្នកមិនមានគេហទំព័រទេ ទោះបីជាផលិតផលរបស់អ្នកល្អឥតខ្ចោះក៏ដោយ អាជីវកម្មរបស់អ្នកអាចមើលទៅ «តូចពេក» សម្រាប់កិច្ចព្រមព្រៀងធំៗ។
៤. ប្រាប់ពីដំណើរសាច់រឿងរបស់អ្នក
សូមគិតពីគេហទំព័ររបស់អ្នក ប្រៀបដូចជាឆាកសម្តែងសាច់រឿងរបស់អ្នក។ផ្ទុយពីបណ្តាញសង្គម Facebook ដែលអ្នកត្រូវប្រកួតប្រជែងនឹងទីផ្សារដែលបង្ហោះព័ត៌មានថ្មីៗឥតដែនកំណត់ ប៉ុន្តែគេហទំព័រនឹងផ្តល់ឲ្យអ្នកនូវ៖
- អ្នកជាអ្នកជ្រើសរើសការរចនាដែលឆ្លុះបញ្ចាំងពីម៉ាករបស់អ្នក។
- អ្នកអាចបន្លិចចំណុចដែលសំខាន់នៃភាពជោគជ័យរបស់អ្នក។
- អ្នកអាចសម្រេចចិត្តពីរបៀបដែលអ្នកទស្សនាមានបទពិសោធន៍លើអាជីវកម្មរបស់អ្នក។
ការគ្រប់គ្រងនេះ អាចអនុញ្ញាតឱ្យអ្នកពង្រឹងម៉ាកយីហោខ្លួនឯងខុសពីគេ ដោយអ្នកមិនមែនគ្រាន់តែជាអ្នកលក់នោះទេ តែជាម៉ាកដែលមានសុទិដ្ឋិនិយម និងចក្ខុវិស័យ។ នោះហើយជាអ្វីដែលដៃគូ និងវិនិយោគិនកំពុងស្វែងរក។
៥. បើកទ្វារទៅកាន់ឱកាសដែលមិនរំពឹងទុក
នេះជាភាពស្រស់ស្អាតនៃការរៀបចំគេហទំព័រ៖ អ្នកអាចបង្កើតគេហទំព័ររបស់អ្នកដើម្បីទាក់ទាញអតិថិជន ប៉ុន្តែ វាក៏មានឥទ្ធិពលខ្លាំង។
អ្នកសារព័ត៌មានអាចចាប់អារម្មណ៍ពីអ្នក ថែមទាំងសរសេរសាច់រឿងរបស់អ្នក។
មហាវិទ្យាល័យអាចទាក់ទងអ្នកដើម្បីសហការ។អង្គការក្រៅរដ្ឋាភិបាលណាមួយអាចនឹងចូលទៅជួបអ្នកសម្រាប់គម្រោងថ្មីៗ។
រឿងទាំងនេះមិនអាចកើតឡើងបានទេ ប្រសិនបើអ្នកមានតែទំព័រ Facebook ដែលលិចលង់នៅក្នុងមាតិការាប់មិនអស់។ គេហទំព័រធ្វើឱ្យអ្នកអាចរកឃើញបាន និងផ្តល់ទំនុកចិត្តដល់ពិភពលោក។
