ការគាំទ្រផលិតផលក្នុងស្រុក មិនមែនគ្រាន់តែជាការគាំទ្រដោយភាពល្បីតាមគ្នាមួយឆាវ(trend)នោះទេ ប៉ុន្តែវាគឹជាចលនាឆ្ពោះទៅរកភាពរីកចំរើនប្រកបដោយចរីភាព។ ត្រៀមខ្លួនហើយឬនៅ ដើម្បីឲ្យម៉ាកយីហោ ឬផលិតផលក្នុងស្រុករបស់អ្នកឈានមុខគេ? ចាប់ផ្តើមជំហានដំបូង ដោយបង្កើតគេហទំព័រវេបសាយផ្ទាល់ខ្លួន។ ខាងក្រោមនេះ ជាមូលហេតុសំខាន់ដែលអ្នកគួរតែមានវេបសាយ៖

១. ពង្រីកទីផ្សារទាំងក្នុង និងក្រៅប្រទេស

ការលក់តាមហាង ឬពីមាត់មួយទៅមាត់មួយបានដល់ត្រឹមតែក្នុងសហគមន៍របស់អ្នកប៉ុណ្ណោះ វាមិនអាចជួយឲ្យសេវាកម្មឬផលិតផលរបស់អ្នកឈានដល់ប្រភេទអតិថិជនដែលអ្នកត្រូវការនោះទេ។ ដូច្នេះ ការបង្កើតគេហទំព័រវេបសាយនឹងជួយផលិតផលខ្មែររបស់អ្នកឲ្យ៖

  • ផលិតផល ឬសេវាកម្មរបស់អ្នកនឹងត្រូវបានផ្សព្វផ្សាយពេញផ្ទៃប្រទេស គួបផ្សំទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។
  • ផលិតផល ឬសេវាកម្មរបស់អ្នកអាចត្រូវបានរកឃើញតាមរយៈ Google ឬតំណភ្ជាប់ពីបណ្តាញសង្គមផងដែរ។


២. ​​ដំណើរការលក់បាន 24/7

ខុសពីហាងដែលមានម៉ោងធ្វើការ គេហទំព័រអាចសម្រួលដល់អ្នកដូចជា៖

  • អ្នកអាចលក់ផលិតផលបានគ្រប់ពេល សូម្បីតែពេលអ្នកគេង។
  • អនុញ្ញាតឲ្យអតិថិជនអាចមើលឬសួរព័ត៌មាន និងបញ្ជាទិញគ្រប់ពេលវេលា។


៣. បង្កើនទំនុកចិត្ត និងពង្រឹងម៉ាកយីហោ

វេបសាយនឹងជួយបង្កើនទំនុកចិត្តដល់អតិថិជនរបស់អ្នកមួយកំរិតទៀត តាមរយៈ៖

  • ព័ត៌មានលម្អិតអំពីផលិតផល (ប្រភពដើម គ្រឿងផ្សំ តម្លៃ)។
  • ការចែករំលែកពីអតិថិជន(customer reviews)។
  • អត្តសញ្ញាណ និងគុណតម្លៃនៃផលិតផលរបស់អ្នក។


៤. ពង្រឹងផ្នែកទីផ្សារ និងដល់អតិថិជនបានឆាប់រហ័ស

គេហទំព័រវេបសាយអាចភ្ជាប់ទៅកាន់៖

  • Facebook, TikTok, Instagram (ជាកន្លែងដែលអតិថិជនខ្មែរជាច្រើនទិញឥវ៉ាន់)។
  • ឧបករណ៍ស្វែងរក (ដូចជា Google Search ឬ Google Maps) វាជួយឲ្យអ្នករកឃើញផលិតផលនៅពេលគេស្វែងរកពាក្យដូចជា «ស្ករត្នោតខ្មែរធម្មជាតិ» ឬ «ហូលខ្មែរ»។


៥. ផ្តល់នូវបទពិសោធន៍ល្អជូនអតិថិជន

ផ្តល់ភាពងាយស្រួល និងរហ័សដល់អតិថិជនដូចជា៖

  • ការបញ្ជាទិញ និងការទូរទាត់មានភាពងាយស្រួល(QR code, ABA Pay, Wing…)។
  • ការតាមដានការបញ្ជាទិញ។
  • មានប្រព័ន្ធជំនួយឆ្លើយតបសារ និងសំណួរយ៉ាងរហ័សជូនអតិថិជន។


៦. ប្រកួតប្រជែងជាមួយម៉ាកយីហោធំៗ

ម៉ាកបរទេសធំៗកំពុងប្រើពាណិជ្ជកម្មអេឡិចត្រូនិកដើម្បីគ្រប់គ្រងទីផ្សារ។ គេហទំព័រវេបសាយអាចជួយម្ចាស់អាជីវកម្មខ្មែរប្រកួតប្រជែងបានតាមរយៈ៖

  • ការបង្កើតវត្តមានដ៏រឹងមាំលើបណ្តាញអ៊ីនធើណេត។
  • ការផ្តល់ឲ្យនូវសាច់រឿងដែលសារភ្ជាប់ពីក្រោយផលិតផល ឬសេវាកម្ម (ឧ. ធ្វើដោយដៃ មិនប៉ះពាល់ដល់បរិស្ថាន ផលិតដោយអាជីវករក្នុងភូមិ)។


៧. ទទួលបានទិន្នន័យ និងការវិភាគ

គេហទំព័រវេបសាយអាចឲ្យអ្នក៖

  • តាមដានចំនួនអតិថិជនដែលចូលមើលផលិតផលរបស់អ្នក។
  • ដឹងថាតើផលិតផលណាកំពុងពេញនិយម។
  • ដឹងថាតើការផ្សព្វផ្សាយណាដំណើរការបានល្អសម្រាប់អាជីវកម្មរបស់អ្នក។


Example:

ប្រសិនបើអ្នកលក់ទឹកជ្រលក់ម្រេចកំពតដែលធ្វើដោយដៃ គេហទំព័រវេបសាយអាចផ្តល់ឲ្យដូចជា៖

  • ព័ត៌មានអំពីផលិតផលរបស់អ្នក (របៀបផលិត អ្នកផលិត)។
  • ផ្តល់ជំរើសដឹកជញ្ជូនច្រើនទាំងក្នុងស្រុក និងក្រៅស្រុក។
  • អនុញ្ញាតឲ្យភ្ញៀវទេសចរនៅតែបន្តទិញ បន្ទាប់ពីចាកចេញពីកម្ពុជា។


សូមគិតថា ការបង្កើតគេហទំព័រវេបសាយមិនមែនជាការចំណាយឥតប្រយោជន៍ទេ ប៉ុន្តែវានឹងធ្វើឲ្យអ្នកក្លាយជាអ្នកលក់ឌីជីថលដែលធ្វើការពេញម៉ោង ២៤/៧។
 
ទាក់ទងមកយើងឥឡូវនេះ ដើម្បីបង្កើតគេហទំព័រវេបសាយផ្ទាល់ខ្លួន​ ជំរុញដល់អាជីវកម្ម និងផលិតផលខ្មែររបស់អ្នក។