ស្របពេលដែលកម្ពុជាមានសន្ទុះកើនឡើងនៃការប្រើស្មាតហ្វូន ទំលាប់នៃការប្រើអ៊ីនធឺណិតក៏កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សផងដែរ។ការស្រាវជ្រាវបានបង្ហាញថា បច្ចុប្បនេះ ចំនួននៃអ្នកប្រើស្មាតហ្វូនលើសពី 140% ហើយជាង90%នៃអ្នកប្រើ បានធ្វើពាណិជ្ជកម្មតាមអ៊ិនធឺណិត ធនាគារអនឡាញ ឬសេវាមូប៊ែលផ្សេងៗ។ ការកើនឡើងនេះមានន័យថាប្រជាជនខ្មែរអាចប្រើអ៊ីនធឺណិតច្រើនជាងមុន និងយល់ដឹងច្រើនជាងមុន។ ខាងក្រោមនេះជាមូលហេតុដែល ការមានវេបសាយមួយរឹងមាំគឺពិតជាសំខាន់។
១. ចំនួនស្មាតហ្វូនកើនឡើង = ចំណេះដឹងអ៊ីនធឺណិតក៏កើនឡើង 📱
ជាមធ្យម ជនជាតិខ្មែរម្នាក់មានសុីមកាតច្រើនជាងមួយ ហើយជាង 90%ទៀត គឺប្រើអ៊ីនធឺណិតដើម្បីស្វែងរកព័ត៌មាន។ ពួកគេរៀនស្វែងរកសេវាកម្មឬផលិតផល និងយល់អំពីខ្លឹមសារសំខាន់ ហើយប្រៀបធៀបជម្រើសលើសពីអ្វីដែលណ្តាញសង្គមផ្តល់ឲ្យ ព្រោះបណ្តាញសង្គមមិនបានផ្តល់ពត៌មានគ្រប់គ្រាន់សម្រាប់ពួកគេ។
២. បណ្តាញសង្គមមិនត្រូវបានរចនាសម្រាប់ការស្វែងរកព័ត៍មានឡើយ
Facebook និង TikTok អាចល្អសម្រាប់កម្សាន្ត ប៉ុន្តែមិនល្អសម្រាប់ការរៀបចំខ្លឹមសារទេ។ វាខ្វះមុឺនុយបែកចែកប្រភេទមាតិកា និងបទពិសោធន៍ប្រេីប្រាស់ដែលងាយស្រួល។ ។ អ្នកប្រើត្រូវការព័ត៌មានជាក់លាក់ ដូចជា ការប្រៀបធៀប បណ្ណសារ ឬអត្ថបទវែងៗដែលមានពត៌មានច្បាស់លាស់ ទើបពួកគេយកចិត្តទុកដាក់លើវេបសាយណា ដែលមានរចនាសម្ព័ន្ធល្អ។
៣. អ្នកប្រើឆ្លាតវៃ = តម្រូវការគុណភាពល្អ
នៅពេលដែលអ្នកប្រើមានចំណេះដឹងបន្ថែមលើបច្ចេកវិទ្យា ពួកគេរំពឹងលើខ្លឹមសារដែលមានគុណភាពដូចជា ការរៀបចំគ្រោងអត្ថបទល្អ ព័ត៌មានគួរឱ្យទុកចិត្ត និងសង្ខេបច្បាស់លាស់។ ព័ត៌មានបែប clickbait ឬការបង្ហោះគ្មានគុណភាពនឹងមិនទទួលបានការចាប់អារម្មណ៍ទៀតទេ។ អ្នកប្រើប្រាស់កាន់តែមានភាពវៃឆ្លាត ពួកគេនឹងផ្លាស់ប្តូរទៅប្រើប្រភពណាដែលមានឥទ្ធិពល និងគុណភាពល្អជាង។
៤. បំពេញចន្លោះខ្វះខាតដែលបណ្តាញសង្គមមិនអាចផ្តល់បាន
បណ្តាញសង្គមគឺផ្អែកលើខ្លឹមសារដែលខ្លីៗ និងងាយស្រួលយល់ ប៉ុន្តែវាងាយបាត់បង់ទំនុកចិត្ត និងជម្រៅនៃគុណតម្លៃពីអតិថិជន។ នៅពេលដែលអ្នកប្រើប្រាស់មានតម្រូវការកាន់តែខ្ពស់ អាជីវកម្មត្រូវតែផ្តល់តម្លៃជាច្រើនដូចជា របៀបប្រេីប្រាស់សង្ខេប សំណួរដែលគេសួរញឹកញាប់(Frequently Asked) និងបរិយាយផលិតផលដ៏លម្អិត ដែលមានតែវេបសាយប៉ុណ្ណោះអាចផ្តល់ព័ត៌មានទាំងនេះបាន។
៥. ម៉ាកយីហោត្រូវការជម្រៅនិងភាពជាប់បានយូរ
គេហទំព័រ Facebook គ្រាន់តែជាហាងលក់បណ្តោះអាសន្នប៉ុណ្ណោះ ប៉ុន្តែការមានវេបសាយ គឺជាការបង្កើតកន្លែងសម្គាល់របស់ម៉ាកដែលបង្ហាញពីអាជីវកម្មពិតប្រាកដ។ អាជីវកម្មដែលមានតម្លៃខ្ពស់ដូចជាប្រភេទ ក្រុមហ៊ុនប្រឹក្សាយោបល់ ភ្នាក់ងារផ្តល់សេវាកម្ម អ្នកអភិវឌ្ឍអចលនទ្រព្យ មិនអាចអាស្រ័យលើបណ្តាញសង្គមតែមួយមុខបានទេ។ ពួកគេចាំបាច់ត្រូវការប្រព័ន្ធបណ្ដាញដែលមានការរចនាយ៉ាងមានវិជ្ជាជីវៈ។
៦. បណ្តាញសង្គមមិនមែនរចនាសម្រាប់ការជាវ
ការជាវតាមរយៈ Messenger ឬ Instagram ធ្វើឱ្យពិបាក ព្រោះគ្មានការតាមដានការបញ្ជាទិញ ទម្រង់វិក័យបត្រមិនទៀងទាត់ និងពិបាកស្វែងរក។ លុះត្រាតែវេទិកាទាំងនោះកែលម្អដោយ UX និងបញ្ចូលប្រព័ន្ធទូទាត់ ដែលសមស្របនឹងទីផ្សារកម្ពុជាថ្មីៗនេះ ហេតុនេះ វេបសាយនឹងនៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់ការជាវ។
៧. សេដ្ឋកិច្ចឌីជីថលនៅកម្ពុជាកំពុងអភិវឌ្ឍយ៉ាងរហ័ស
យោងតាមការស្រាវជ្រាវ សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា បានកើនឡើង 15.4% ក្នុងឆ្នាំ 2023 ដែលមានតម្លៃសរុប $1.62 ពាន់លានដុល្លារ អាមេរិក ហើយត្រូវបានគេព្យាករថានឹងបន្តកើនឡើងក្នុងឆ្នាំ 2027។ ការលូតលាស់នេះមិនមែនមានតែ e-commerce ទេ វារួមបញ្ចូលទំាងសេវារដ្ឋបាលឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ និងការអប់រំតាមអ៊ីនធឺណិតផងដែរ។ ដើម្បីឱ្យអាជីវកម្មឈានមុខគេពេលនេះ ម្ចាស់អាជីវកិម្មត្រូវការ ការរចនាវេបសាយដែលជឿជាក់ និងគ្រប់គ្រងបានល្អ។
✅ ទស្សនៈសំខាន់សម្រាប់ម្ចាស់អាជីវកម្ម
- វេបសាយជាកន្លែងសម្រាប់បង្ហាញព័ត៌មានដែលសំខាន់រួមមាន៖ ប្លុក អត្ថបទវិភាគ លក្ខណៈបច្ចេកទេសនៃផលិតផល ខ្លឹមសារដែលអាចស្វែងរក និងរក្សាទុកទិន្នន័យបន្ទាប់ពីការបង្ហោះ។
- អ្នកប្រើស្មាតហ្វូននឹងរំពឹង UX ដែលរលូន៖ វេបសាយដែលមានល្បឿនលឿន និងងាយស្រួលប្រើ។
- អ្នកប្រើឆ្លាតវៃដែលផ្ដោតលើគុណភាពនឹងជ្រើសរើសវេបសាយ ដែលមានឥទ្ធិពលជាង feed របស់បណ្តាញសង្គម។
- ការជាវគួរធ្វើនៅលើវេបសាយដែលមានប្រព័ន្ធទូទាត់សុវត្ថិភាព ការតាមដាន និងការគ្រប់គ្រង ជៀសជាងតាមបែបជជែក chat ឥតជាប់លាប់។
📌 សេចក្ដីសន្និដ្ឋាន
អ្នកប្រើអ៊ីនធឺណិតនៅកម្ពុជាកំពុងក្លាយជាអ្នកប្រើឌីជីថលដែលមានជំនាញខ្ពស់។ នៅក្នុងបរិយាកាសឌីជីថល ដែលពោរពេញដោយមាតិកាគ្មានគុណភាព ប៉ុន្តែវេបសាយនាំមកនូវភាពស្តង់ដារ ភាពច្បាស់លាស់ និងការជឿជាក់។ អាជីវកម្មដែលវិនិយោគលើវេបសាយដែលមានគុណភាពខ្ពស់ឥឡូវនេះ នឹងទទួលបានការទុកចិត្តពីអតិថិជន ហើយនឹងឈានមុខយ៉ាងឆាប់រហ័ស ជាងការពឹងផ្អែកលើបណ្តាញសង្គមតែមួយមុខ។
ចាប់ផ្តើមកសាងគ្រឹះឌីជីថលរបស់អ្នកឥឡូវនេះ ដើម្បីអោយម៉ាករបស់អ្នកមានភាពរឹងមាំនៅក្នុងពិភពអនឡាញនៅកម្ពុជា។