នៅក្នុងវប្បធម៌ scroll-first របស់កម្ពុជា គេហទំព័ររបស់អ្នកអាចហាក់ដូចជាមិនសំខាន់ប៉ុន្មានទេ​ បើប្រៀបធៀបទៅនឹង Facebook posts ឬ Telegram —ប៉ុន្តែវានៅតែជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតសម្រាប់អោយអតិថិជន មានអារម្មណ៍ និងចងចាំម៉ាកយីហោរបស់អ្នក។ ខាងក្រោមនេះគឺជាចំណុចជាក់លាក់ ១០ យ៉ាងដែលគេហទំព័រ ល្អ នឹងធ្វើឱ្យម៉ាកយីហោកាន់តែប្រសើរឡើងក្នុងឆ្នាំ ២០២៥ រួមជាមួយនឹងការបកស្រាយច្បាស់លាស់អំពីពាក្យកាត់ថ្មីក្នុងសម័យ search-era—AI SEO, AEO, និង GEO—ដែលអ្នកនឹងបន្តឮគេនិយាយក្នុងឆ្នាំ២០២៥នេះ ។


1. ភាពគួរឱ្យទុកចិត្តភ្លាមៗក្នុងរយៈពេល ៥០ មីលីវិនាទី

អ្នកស្រាវជ្រាវបានបង្ហាញថា អ្នកទស្សនាបង្កើតការយល់ឃើញអំពីគេហទំព័ររបស់អ្នកក្នុងរយៈពេលតិចតួចប៉ុណ្ណោះ ត្រឹម ៥០ មីលីវិនាទីប៉ុណ្ណោះ ហើយការវិនិច្ឆ័យភ្លាមៗទាំងនោះ ៩៤% ត្រូវបានផ្តោត​លើការរចនា។ ការរចនាដ៏ប្រសើរ ពណ៌ គ្រោងពត៌មានដែលគួរឱ្យទុកចិត្ត និងរូបភាពប្រកបដោយវិជ្ជាជីវៈ បង្ហាញសាររថាអ្នកគឺជអាជីវកម្ម ដែលគួរអោយទុកចិត្ត និងពិតប្រាកដមួយ។


2. ភាពជាប់លាប់នឹងបង្កើនចំណូល

ការរក្សាឡូហ្គោ ពាក្យពេចន៍ និងកម្រងពណ៌ដូចគ្នានៅលើគ្រប់ទំព័រអាចបង្កើនចំណូលរហូតដល់ ២៣% ព្រោះការចងចាំនឹងបង្កើតការទទួលស្គាល់ និងការទុកចិត្ត។ គេហទំព័ររបស់អ្នកគឺជាកន្លែងងាយស្រួលបំផុតដើម្បីជួយអោយម៉ាកយីហោអ្នកមានភាពជាប់លាប់។


3. ភាពទុកចិត្តជាកត្តាជំរុញការទិញ

ការស្រាវជ្រាវសកលបានរកឃើញថា ៨១% នៃអ្នកប្រើប្រាស់នឹងទិញតែពីម៉ាកយីហោដែលពួកគេទុកចិត្ត ដោយដាក់ការទុកចិត្តលើសពីតម្លៃ និងភាពងាយស្រួល។ ទំព័រ “អំពីយើង” ដែលលម្អិត transparent policies​ និងសញ្ញាសុវត្ថិភាព SSL បង្កើតការទុកចិត្តដល់អ្នក។


4. អារម្មណ៍នឹងបង្កើតអ្នកគាំទ្រ

អតិថិជនដែលមានទំនាក់ទំនងផ្នែកអារម្មណ៍នឹងចំណាយលុយ ២–៣ ដងក្នុងមួយឆ្នាំ និងបន្តគាំទ្រកាន់តែខ្លាំងឡើង។ វីដេអូវែងៗ ឬមាតិកាសាំញុាំ មិនត្រូវបានគេមើលរហូតទេ មានតែគេហទំព័ររបស់អ្នកផ្ទាល់អាចផ្តល់ពត៌មានសំខាន់បានយ៉ាងល្អ។


5. SEO ប្រៀបដូចជា ការបង្ហាញខ្លួនមិនចេះឈប់

ប្រព័ន្ធស្វែងរកឬ Search engine នៅតែជាឆានែល ROI កំពូលសម្រាប់អ្នកទីផ្សារឆ្នាំ ២០២៥ ដោយច្រើនជាងប្រព័ន្ធផ្សព្វផ្សាយដែលចាំបាច់ត្រូវបង់ប្រាក់សម្រាប់បង្កេីនការលក់ ។​ ទំព័រដែលមានរចនាសម្ព័ន្ធ មានល្បឿនលឿន និងពាក្យសម្រាប់ស្វែងរកពីរភាសា (ខ្មែរ-អង់គ្លេស) ជួយអ្នកចាប់យកអ្នកចូលមើលឥតគិតថ្លៃ។


6. ល្បឿន និងបទពិសោធន៍អ្នកប្រើប្រាស់រក្សាមនុស្សឱ្យចូលមើល

ការពន្យារពេលតិចតួចក៏បង្កើនអត្រាចាកចេញពីគេហទំព័រ (bounce rate) ។ ម៉ាកយីហោដូចជា Vodafone និង eBay បង្កើនចំណូលដោយគ្រាន់តែអភិវឌ្ឍន៍បន្ថែមលើល្បឿនរបស់គេហទំព័រត្រឹមប៉ុន្មានមីលីវិនាទីប៉ុណ្ណោះ។ ការអនុវត្តន៍ mobile-first ឥឡូវនេះគឺជាតម្រូវការចាំបាច់ មិនមែន “គួរតែមាន” នោះទេ។


7. ទីតាំងគោលនៃការបញ្ជាទីផ្សាររបស់អ្នក

គេហទំព័រគឺសម្រាប់ការផ្សាយពាណិជ្ជកម្ម TikTok, កន្លែងចាប់យកអីមែល, ឬលេខទូរស័ព្ទពីអតិថិជន —យុទ្ធនាការ ទីផ្សារសឹងទាំងអស់ត្រូវ ភ្ជាប់ត្រលប់ទៅគេហទំព័រវិញទាំងអស់ ដើម្បីផ្ទុកពត៌មាន។ ម៉ាកយីហោដែលដំណើរការយុទ្ធនាការច្រើនឆានែលឃើញការកើនឡើងការលក់ដែលអាចវាស់វែងបានកាន់តែខ្ពស់។


8. ភស្តុតាងពីបណ្តាញសង្គមដែលពិតជាលក់បាន

ការសិក្សាពី BrightLocal បង្ហាញថា ៩២% នៃអ្នកទិញអានការពិនិត្យ ពត៌មានពីផលិតផលលើអនឡាញមុនពេលទិញ។ ការបង្ហាញសក្ខីកម្ម ការវាយតម្លៃផ្កាយ ឬទិន្នន័យជោគជ័យនៅលើគេហទំព័ររបស់អ្នក បង្វែរអ្នករកទិញផលិតផលដែលស្ទាក់ស្ទើរទៅជាអ្នកទិញដែលមានទំនុកចិត្ត។


9. ទិន្នន័យដែលណែនាំការសម្រេចចិត្តឆ្លាតវៃ

ការវិភាគដែលរួមបញ្ចូលគ្នានឹងបង្ហាញថាតើទំព័រណាដែលបង្កើតការលក់។ តើអ្នកប្រើប្រាស់ចូលទៅកាន់ឬចាប់អារម្មណ៍ទំព័រណា និងតើមាតិកាអ្វីទទួលបានការយកចិត្តទុកដាក់ពីអ្នកមមើល—ទាំងនេះជាការយល់ដឹងដែលអ្នកមិនអាចទទួលបានតែពី “likes” លើបណ្តាញសង្គមផ្សេង។ ម៉ាកយីហោកម្ពុជាដែលប្រើប្រាស់ការយល់ដឹងទាំងនេះអាចផ្លាស់ប្តូរខ្លួនបានឆាប់ និងកាត់បន្ថយការចំណាយពាណិជ្ជកម្មដែលខ្ជះខ្ជាយ ឬខុសគោលដៅ។


10. ការរៀបចំថ្ងៃអនាគតសម្រាប់ការស្វែងរកដែលដឹកនាំដោយ AI

Google’s AI Overviews និង chatbots ដូចជា ChatGPT សង្ខេបចម្លើយដោយមិនបញ្ជូនអ្នកប្រើប្រាស់ទៅកាន់តំណLink ។ ការរៀបចំគេហទំព័ររបស់អ្នកសម្រាប់ AI SEO, AEO, និង GEO (ដែលនឹងបកស្រាយខាងក្រោម) នឹងប្រាកដថា ធ្វើអោយជំនាញ ឬអាជីវកម្ម ឬម៉ាកយីហោរបស់អ្នក នៅតែត្រូវបានដកស្រង់ដោយAI និងបង្ហាញទៅកាន់អតិថិជនដែលប្រើប្រាស់AI។


វេទិកាសង្គមបង្កើតការលក់រហ័ស ប៉ុន្តែគេហទំព័ររបស់អ្នកគឺជាមូលដ្ឋាន ឬជាកន្លែងដែលធ្វើឱ្យអត្តសញ្ញាណម៉ាកយីហោកាន់តែច្បាស់ ចាប់យកចរាចរណ៍ស្វែងរកដែលស្ថិតស្ថេរបានយូរ និងបង្កើតការទុកចិត្តដែលកើនតាមពេលវេលា។ វិនិយោគលើវាថ្ងៃនេះ ហើយវានឹងបន្តផ្តល់ប្រាក់ចំណេញដល់ម៉ាកយីហោ កាន់តែយូរទោះបីមានAIក៏ដោយ។

ពាក្យកាត់ឈ្មោះពេញអត្ថន័យ និងហេតុផលសំខាន់
​AI SEO​Artificial-Intelligence Search Engine Optimizationការប្រើប្រាស់ឧបករណ៍ AI (ពីក្រុមមាតិកាទៅដល់ការធ្វើគំរូពាក្យគន្លឹះ) ដើម្បីបង្កើនកិច្ចការ SEO —ជួយគេហទំព័រឱ្យលោតចេញក្នុងលទ្ធផលរបស់AI និងអត្ថបទខ្លីដែលបង្កើតដោយ AI។ (qualtrics.com)
AEOAnswer Engine Optimizationការរៀបចំមាតិកា (ប្លុក Q&A, schema markup, សង្ខេបខ្លី) ដើម្បីឱ្យវាបង្ហាញជាចម្លើយដោយផ្ទាល់ក្នុងជំនួយការដោយសម្លេង(Voice Assitant) (forbes.com)
GEOGenerative Engine Optimizationការបង្កើតទំព័រដែលមានពត៌មានយ៉ាងស៊ីជម្រៅ, ដែលមានការដកស្រង់ល្អនឹងទទួលបានការរកឃេីញពីAI search