នៅក្នុងបរិបទឌីជីថលបច្ចុប្បន្ន គ្រប់ម្ចាស់ម៉ាកយីហោតែងសួរសំណួរដូចគ្នាថា៖ តើមានបណ្តាញសង្គមគ្រប់គ្រាន់ហើយឬនៅ ឬដាច់ខាតត្រូវតែមានគេហទំព័រសម្រាប់អាជីវកម្មផ្ទាល់ខ្លួន?
ស្របពេលដែលបណ្តាញសង្គម និងគេហទំព័រសុទ្ធតែមានសារៈសំខាន់រៀងៗខ្លួន ចម្លើយយ៉ាងខ្លី គឺទំនុកចិត្ត។ តស់!មកស្វែងយល់ពីតួនាទីនីមួយៗរបស់ភ្នាក់ងារទាំង២ ដែលបានរួមចំណែកស្ថាបនា (ឬបានខ្លះ) ក្នុងការបង្កើនទំនុកចិត្តដល់ម៉ាកយីហោរបស់អ្នក។
១. ចំណាប់អារម្មណ៍ដំបូង៖ ភាពខុសគ្នារវាងគេហទំព័រ និងបណ្តាញសង្គម៖ តើមួយណាមានសន្ទុះក្នុងការបង្កើនទំនុកចិត្តឲ្យម៉ាកយីហោរបស់អ្នកបានខ្លាំងជាង?
ការបង្កើតផេកFacebook ឬ Instagram មានភាពងាយស្រួល និងរហ័ស ប៉ុន្តែវាដូចគ្នានឹងអាជីវកម្មដទៃទៀត។ ផ្ទុយទៅវិញ គេហទំព័រនឹងផ្តល់នូវអារម្មណ៍ថាប្លែក(ភាពច្បាស់លាស់) ហើយមានទំនុកចិត្តដល់អាជីវកម្មរបស់អ្នក។នៅពេលអតិថិជនឃើញគេហទំព័ររបស់អ្នកដោយខ្លួនឯង (ឧ. www.yourbrand.com) ពួកគេនឹងទាក់ទងភ្លាមៗដោយសារតែស្នាដៃ និងស្ថេរភាពនៃអាជីវកម្មនៅលើគេហទំព័ររបស់អ្នក។
👉 គេហទំព័រ ប្រៀបបានជាសហគ្រាសដែលបានបង្កើតឡើងហើយនឹងនៅតែមានវត្តមានជារៀងរហូត។
២. ការគ្រប់គ្រង និងការរៀបចំដោយផ្ទាល់
បណ្តាញសង្គមត្រូវបានគ្រប់គ្រងដោយ algorithms ដូច្នេះអ្នកមិនអាចគ្រប់គ្រងលើអតិថិជនរបស់អ្នកទាំងស្រុងនោះទេ។ ប្រសិនបើ វេទិកានោះមានការផ្លាស់ប្តូរច្បាប់ (ឬមានបញ្ហា) នោះវិសាលភាពនៃម៉ាកយីហោរបស់អ្នកនឹងទទួលរងផលប៉ះពាល់ភ្លាមៗ។
ផ្ទុយទៅវិញ គេហទំព័រនឹងផ្តល់សិទ្ធិឲ្យអ្នកក្នុងតួនាទីជាតៃកុងឡាន ពោលអ្នកអាចដឹកនាំ និងកាច់ចង្កូតលើម៉ាកយីហោរផ្ទាល់ខ្លួន។ អ្នកអាចវាយតម្លៃលើការរចនា ម៉ាក លក្ខណៈពិសេស និងដំណើរការរបស់អតិថិជនផងដែរ។ ចាប់តាំងពីសេចក្តីអធិប្បាយ ទៅកាន់សំណួរដែលគេសួរញឹកញាប់ (FAQ) អ្នកអាចរចនារាល់ព័ត៌មានលម្អិត ដើម្បីបន្លិចពីភាពគួរឲ្យជឿទុកចិត្តដល់អតិថិជនបន្ថែមទៀត។
👉 អ្នកអាចគិតបែបនេះថា៖ បណ្តាញសង្គម ប្រៀបបាននឹងការជួលតូបនៅផ្សារ(អ្នកជួល) រីឯគេហទំព័រ ប្រៀបបាននឹងតូបផ្ទាល់ខ្លួនរបស់អ្នក (ម្ចាស់តូប)។
៣. ជម្រៅព័ត៌មាន និងតម្លាភាព
បណ្តាញសង្គមល្អសម្រាប់ព័ត៌មានអាប់ដេត ការផ្សព្វផ្សាយ និងចំណាប់អារម្មណ៍ពីអតិថិជន។ ប៉ុន្តែអតិថិជនភាគច្រើនតែងចង់បានច្រើនជាងនេះ គឺព័ត៌មានលម្អិត។
គេហទំព័រអនុញ្ញាតឲ្យអ្នកផ្តល់នូវ៖
- ការពិពណ៌នាអំពីផលិតផល/សេវាកម្ម
- តម្លៃ និងគោលការណ៍
- ការផ្តល់មតិត្រឡប់
- ព័ត៌មានលម្អិតអំពីទំនាក់ទំនង និងទីតាំងអាជីវកម្ម
👉 ជម្រៅនៃតម្លាភាពនេះ អាចធានាបាននូវទំនុកចិត្តពីអតិថិជនរបស់អ្នក និងធ្វើឲ្យមានអារម្មណ៍ថាអាចទទួលបានការទទួលខុសត្រូវប្រសិនបើមានបញ្ហា។
៤. មានវត្តមានលើម៉ាស៊ីនស្វែងរក និងបង្កើនទំនុកចិត្តយូរអង្វែង
មាតិកានៅលើបណ្តាញសង្គមផ្លាស់ប្តូរលឿនណាស់។ ការបង្ហោះពីសប្តាហ៍មុនអាចត្រូវបានគេភ្លេចយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណាក៏ដោយ គេហទំព័រមានវត្តមាននៅលើ Google ដែលនៅតែអាចបន្តទាក់ទាញអ្នកទស្សនាថ្មីៗ បន្ទាប់ពីការបង្ហោះក្នុងរយៈពេលយូរក៏ដោយ។
នៅពេលដែលអតិថិជនស្វែងរកអាជីវកម្មរបស់អ្នកលើ google ហើយបានឃើញពីគេហទំព័ររបស់អ្នក នោះពួកគេនឹងមានទំនុកចិត្តភ្លាមៗ។ ផ្ទុយទៅវិញ បើអ្នកមិនមានគេហទំព័រទេ គេអាចសន្និដ្ឋានបានថាអាជីវកម្មរបស់អ្នកមិនសូវគួរឲ្យទុកចិត្ត ឬឈប់ដំណើរការ។
៥. បង្កើតទំនាក់ទំនងល្អ៖ ការប្រើប្រាស់ទាំងពីរជាមួយគ្នាគឺល្អប្រសើរ
អ្នកមិនចាំបាច់ត្រូវតែរើសមួយ ចោលមួយនោះទេ។ អាជីវកម្មរបស់អ្នកនឹងកាន់តែជោគជ័យ ប្រសិនបើអ្នកបញ្ចូលមុខងារទាំងពីរនេះជាមួយគ្នា៖
- ប្រើបណ្តាញសង្គម ដើម្បីទាក់ទាញ និងបង្កើតទំនាក់ទំនងជាមួយអតិថិជន។
- ប្រើគេហទំព័រ ដើម្បីផ្តល់ព័ត៌មាន ធានាសុវត្ថិភាព និងធ្វើឲ្យអ្នកទស្សនាឲ្យក្លាយជាអតិថិជនរបស់អ្នក។
បណ្តាញសង្គមទាក់ទាញចំណាប់អារម្មណ៍។ រីឯគេហទំព័របង្កើនភាពជឿជាក់។
ការសម្រេចចិត្តចុងក្រោយ
ប្រសិនបើអ្នកចង់ឲ្យអាជីវកម្មរបស់អ្នក មានអារម្មណ៍ថាអាចទៅដល់មនុស្សទូទៅ អ្នកគួរតែចាប់ផ្តើមជាមួយបណ្តាញសង្គម Facebook ។ ប៉ុន្តែ ប្រសិនបើអ្នកចង់ឲ្យអាជីវកម្មរបស់អ្នកមានគុណភាព និងគួរឲ្យទុកចិត្ត នោះអ្នកត្រូវតែវិនិយោគលើគេហទំព័រ។