Skip links
Building a Website Is a Long-Term and Wise Investment for Businesses in Cambodia

ហេតុអ្វីបានជាការបង្កើតគេហទំព័រជាការវិនិយោគយូរ អង្វែង និងឆ្លាតវៃសម្រាប់អាជីវកម្មនៅកម្ពុជា

ចែករំលែក :

នៅកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយសង្គមត្រួតត្រាលើទីផ្សាអាជីវកម្មស្ទេីរទាំងស្រុង។ ពីការទិញសម្លៀកបំពាក់នៅលើហ្វេសប៊ុករហូតដល់ការបញ្ជាទិញអាហារតាមតេឡេក្រាម ឬ App ជីវិតរស់នៅបែបឌីជីថលហាក់ដូចជាចាប់ផ្តើម និងបញ្ចប់នៅក្នុងតែកម្មវិធីទូរស័ព្ទប៉ុណ្ណោះ។ ដូច្នេះវាមិនខុសទេដែលម្ចាស់អាជីវកម្មខ្លះសួរថា៖ “ហេតុអ្វីខ្ញុំចាំបាច់ចំណាយលុយបង្កើតគេហទំព័រធ្វេីអី?”

នេះជាចម្លើយ៖ គេហទំព័រប្រហែលជាមិនអាចនាំមកនូវការលក់ភ្លាមៗដូចហ្វេសប៊ុកផ្ទាល់នោះទេ ប៉ុន្តែវាជាការវិនិយោគយូរអង្វែងឆ្លាតបំផុតមួយដែលអ្នកអាចធ្វើបានសម្រាប់អាជីវកម្មរបស់អ្នក—ជាពិសេសប្រសិនបើអ្នកចង់លូតលាស់លើសពីការធ្វើប្រតិបត្តិការប្រចាំថ្ងៃ។


១. ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាកន្លែងជួល គេហទំព័រគឺដីរបស់អ្នកផ្ទាល់

ស្រមៃមើល៖ អ្នកសង់ផ្ទះនៅលើដីដែលមិនមែនជារបស់អ្នក។ ថ្ងៃមួយ ម្ចាស់ដីផ្លាស់ប្តូរច្បាប់។ អ្នកបាត់បង់ផ្ទះរបស់អ្នក។

នេះជាអ្វីដែលកើតឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៖

  • Algorithm ផ្លាស់ប្តូរ (កាត់លុយលឿន​តែលក់មិនបាន)
  • ទំព័រត្រូវបានបិទឬលុបចោល
  • មិនបានទៅដល់អតិថិជនគោលដៅ លុះត្រាតែអ្នកបង់ថ្លៃផ្សាយពាណិជ្ជកម្ម(ប៊ូស)
  • អ្នកមិនអាចគ្រប់គ្រងPlatform បានទេ​អ្នកគ្រាន់តែជាអ្នកជួលប៉ុណ្ណោះ

ម្យ៉ាងវិញទៀត គេហទំព័ររបស់អ្នកគឺ ដីឌីជីថលដែលអ្នកជាម្ចាស់។ អ្នកគ្រប់គ្រងការរចនា មាតិកា បទពិសោធន៍។ គ្មាននរណាម្នាក់អាចយកវាទៅពីអ្នកបានទេ។


២. ថាមពលម៉ាកយីហោលូតលាស់តាមពេលវេលា

គេហទំព័រមិនត្រឹមតែអំពីការលក់នោះទេ—វាអំពីការកសាងកេរ្តិ៍ឈ្មោះម៉ាកយីហោរបស់អ្នក។ នៅកម្ពុជា អាជីវកម្មភាគច្រើនមិនបានយកចិត្តទុកដាក់ក្នុងការពង្រឹងម៉ាកយីហោរបស់ខ្លួនទេ។

គេហទំព័រ៖

  • កសាង ទំនុកចិត្ត (អ្នកមើលទៅមានភាពមុឺងម៉ាត់ ឬគួរអោយទុកចិត្ត)
  • ប្រាប់ រឿងរ៉ាវម៉ាកយីហោ របស់អ្នកយ៉ាងច្បាស់លាស់
  • ក្លាយជា មជ្ឈមណ្ឌល សម្រាប់ការលូតលាស់នាពេលអនាគត៖ ប្លុក Case Study ការផ្សព្វផ្សាយព័ត៌មានពីអាជីវកម្មអ្នក និង ទំព័រស្វែងរកបុគ្គលិកជាដេីម

ដូចជាទីតាំងហាងល្អដែលនាំមកនូវចរាចរណ៍កាន់តែច្រើនតាមពេលវេលា គេហទំព័រល្អមានតម្លៃកាន់តែខ្ពស់ពី១ឆ្នាំទៅ១ឆ្នាំ—ជាពិសេសនៅពេលដែលវាចាត់ថ្នាក់នៅលើហ្គូហ្គល។


៣. វារៀបចំអាជីវកម្មរបស់អ្នកសម្រាប់អនាគត

នៅពេលដែលសេដ្ឋកិច្ចកម្ពុជាលូតលាស់ ទម្លាប់អ្នកប្រើប្រាស់នឹងចាស់ទុំ។ មនុស្សកាន់តែច្រើននឹង៖

  • ស្វែងរកតាមអ៊ីនធឺណិតមុនពេលពួកគេទិញ
  • រំពឹងថាម៉ាកយីហោនឹងមានគេហទំព័រ១ដែលទុកចិត្តបាន
  • ប្រៀបធៀបសេវាកម្មវិជ្ជាជីវៈដោយផ្អែកលើវត្តមាននៅលើអ៊ីនធឺណិត

ប្រសិនបើអ្នកចាប់ផ្តើមបង្កើតគេហទំព័រឥឡូវនេះ អ្នកនឹងនៅ មុខគេ នៅពេលដែលទីផ្សារផ្លាស់ប្តូរ។ រង់ចាំរហូតដល់ “គ្រប់គ្នាធ្វើ” មានន័យថាអ្នកនឹងយឺត—និងត្រូវដេញតាមគេ។


៤. វាជួយអ្នកឈានដល់ទីផ្សារអន្តរជាតិ

គ្រោងនឹងលក់ដល់សហគមន៍ខ្មែរនៅបរទេស? ទាក់ទាញអតិថិជនបរទេស? ទទួលបានការវិនិយោគ?

អ្នកមិនអាចគ្រាន់តែផ្ញើតំណគេហទំព័រហ្វេសប៊ុកទេ។ ទស្សនិកជនអន្តរជាតិរំពឹងថានឹងមានគេហទំព័រដែលវិជ្ជាជីវៈ និងព័ត៌មានត្រឹមត្រូវ។

អត់មានគេហទំព័រ- អាជីវកម្មរបស់អ្នកមើលទៅតូច—ទោះបីជាផលិតផលឬសេវាកម្មរបស់អ្នកល្អក៏ដោយ។ ជាមួយនឹងវា អ្នកបង្កើនកម្រិតរូបភាពម៉ាកយីហោ និងភាពគួរឲ្យទុកចិត្តរបស់អ្នក។


៥. វាមានតម្លៃសមរម្យជាងដែលអ្នកគិត—ប៉ុន្តែមានតម្លៃលេីសពីលុយ

ការចំណាយលើការបង្កើតគេហទំព័រត្រូវបានគេមើលឃើញជាញឹកញាប់ជាការចំណាយ។ ប៉ុន្តែតាមពិត វាជា ទ្រព្យសម្បត្តិ ដែលធ្វើការឲ្យអ្នក២៤/៧៖

  • វាអាចជំនួសក្រដាសផ្សាយពាណិជ្ជកម្មអ្នក ដែលចែកតាមផ្លូវ
  • វាកាត់បន្ថយសំណួរដោយមានព័ត៌មានច្បាស់លាស់
  • វាប្រមូលអ្នកមានទំនុកចិត្តឬការសាកសួរព័ត៌មាន សូម្បីតែនៅពេលអ្នកគេង
  • វាជួយទាក់ទាញបុគ្គលិក និងភាពជាដៃគូសហការ

វាដូចជាការដាំដើមឈើ៖ អ្នកមិនទទួលបានម្លប់ភ្លាមៗទេ ប៉ុន្តែជាមួយនឹងការថែទាំ វានឹងការពារអ្នកនិងផ្តល់ផ្លែឈើអស់រយៈពេលជាច្រើនឆ្នាំ។


គិតលើសពីការលក់ថ្ងៃនេះ

ប្រសិនបើអ្នកផ្តោតតែលើការទទួលបានរយៈពេលខ្លី ដូចជាការលក់រហ័សតាមរយៈវីដេអូផ្ទាល់ អ្នកនឹងត្រូវរត់ដេញតាមអតិថិជនជាបន្តបន្ទាប់។

ប៉ុន្តែប្រសិនបើអ្នកវិនិយោគលើម៉ាកយីហោរបស់អ្នក ភាពគួរឲ្យទុកចិត្តរបស់អ្នក និងវត្តមានយូរអង្វែង។

ហើយនោះចាប់ផ្តើមជាមួយនឹងគេហទំព័ររបស់អ្នក។

ត្រូវការជំនួយក្នុងការបង្កើតគេហទំព័រឆ្លាត សាមញ្ញ និងយុទ្ធសាស្ត្រសម្រាប់អាជីវកម្មរបស់អ្នក? តោះបង្កេីត ម៉ាកយីហោដែលត្រៀមខ្លួនសម្រាប់អនាគត។