អាជីវកម្មកាន់តែច្រើនមានវត្តមាននៅលើវិស័យអនឡាញនាពេលបច្ចុប្បន្ន ក្នុងប្រទេសកម្ពុជា។ រាប់ចាប់ពីការដឹកជញ្ជូនម្ហូបរហូតដល់ការលក់សំលៀកបំពាក់ អតិថិជនស្ទើរតែទាំងអស់នឹងស្វែងរកអាជីវកម្មអ្នកលើGoogle ឬពិនិត្យមើលគេហទំព័ររបស់អ្នកមុនពេលសម្រេចចិត្តទិញ។ បញ្ហាមកពីអ្វី? ចម្លើយគឺ គេហទំព័រអាជីវកម្មជាច្រើនមិនបានវិវត្តខ្លួនតាមបច្ចេកវិទ្យា អាចមើលទៅស្អាត ប៉ុន្តែបរាជ័យក្នុងការបញ្ចុះបញ្ចូល ទាក់ទាញចំណាប់អារម្មណ៍ ឬធ្វើឲ្យអ្នកទស្សនាក្លាយជាអតិថិជន។
ប្រសិនបើគេហទំព័ររបស់អ្នកកំពុងមានកំហុសទាំងនេះ អ្នកអាចប្រឈមនឹងការបាត់បង់អតិថិជន។
១. ភេ្លចពីចំណុចចាប់អារម្មណ៍ភ្លាមៗពីអតិថិជន
ស្រមៃថាអ្នកកំពុងដើរចូលហាងមួយដែលគ្មានផ្លាក។ នោះហើយជាអារម្មណ៍ដែលគេហទំព័រដើមមានភាពមិនច្បាស់លាស់។
កំហុស៖ គ្មានចំណងជើងច្បាស់លាស់ រូបភាពរាយប៉ាយ ឬសារមិនច្បាស់លាស់ដូចជា “សូមស្វាគមន៍មកកាន់គេហទំព័ររបស់យើង”។
វិធីកែតម្រូវ៖ ប្រាប់អ្នកទស្សនាជាមួយប្រយោគមួយឃ្លាថាអ្នកជានរណា និងចំណុចអ្វីដែលធ្វើឲ្យអ្នកប្លែកពីគេ។
២. ឌីហ្សាញសម្រាប់តែកុំព្យូទ័រ មិនមែនទូរស័ព្ទ
យោងតាមទិន្នន័យរបស់ Datareportal ក្នុងឆ្នាំ២០២៥ បានបង្ហាញថា ៦០.៧%នៃប្រជាជនកម្ពុជាអាចប្រើអ៊ីនធឺណេតលើទូរស័ព្ទដៃរបស់ពួកគេ។ ប៉ុន្តែ គេហទំព័រខ្លះមិនទាន់ផ្តល់ភាពងាយស្រួលនៅឡើយទេ គឺនៅតែតម្រួវឲ្យអ្នកប្រើប្រាស់ពង្រីកផ្ទៃអេក្រង់ ឬអូស(scroll)មិនចប់។
កំហុស៖ គេហទំព័រដែលមិនអាចប្រើលើទូរស័ព្ទបាន ឬមានល្បឿនយឺត។
វិធីកែតម្រូវ៖ រចនាសម្រាប់ទូរស័ព្ទជាអាទិភាព — លឿន, សាមញ្ញ, និងងាយស្រួលប្រើប្រាស់ក្នុងការអូស(scroll)។
៣. មិនបង្ហាញព័ត៌មានសម្រាប់ទំនាក់ទំនង
ប្រសិនបើអតិថិជនមិនអាចរកលេខទូរស័ព្ទរបស់អ្នកបានក្នុងរយៈពេល ១០ វិនាទី ពួកគេនឹងមិនខ្វល់ក្នុងការខលហៅទេ។
កំហុស៖ ព័ត៌មានលម្អិតស្តីពីការទំនាក់ទំនងត្រូវបានលាក់នៅផ្នែកខាងក្រោមនៃគេហទំព័រ។
វិធីកែតម្រូវ៖ ប្រើប៊ូតុងចុចដើម្បីហៅ, តំណភ្ជាប់ Messenger/Telegram, និងរូបភាព Google Maps ។
៤. ដូចគេហទំព័រដទៃទៀត
រូបថតស្តុកយ៉ាងច្រើនរបស់មនុស្សចម្លែកមុខ នៅលើគេហទំព័ររបស់អ្នក? អតិថិជនអាចមើលដឹង។ ពួកគេនឹងមានអារម្មណ៍ថាវាមិនមែនជារូបពិតប្រាកដចេញពីក្រុមហ៊ុនអ្នកនោះទេ។
កំហុស៖ ការប្រើរូបភាពទូទៅដែលអាចជាកម្មសិទ្ធិរបស់ក្រុមហ៊ុនណាមួយ។
វិធីកែតម្រូវ៖ បង្ហាញរូបថតក្រុមការងារពិត, ផលិតផលពិត, និងរឿងរ៉ាវពិត។
៥. ចាត់ទុកល្បឿនជាជម្រើសមិនសំខាន់
គេហទំព័ររបស់អ្នកមានពេលត្រឹមតែ៣វិនាទី ដើម្បីទាក់ទាញចំណាប់អារម្មណ៍។ វាមានរយៈពេលខ្លីមែនទែន គឺខ្លីជាងការដោះសារអេក្រង់ទូរស័ព្ទទៀត។
កំហុស៖ រូបភាពធ្ងន់, ម៉ាស៊ីនដំណើរការយឺត, ពេលវេលាផ្ទុកយូរ។
វិធីកែតម្រូវ៖ កែសម្រួលរូបភាពមានប្រសិទ្ធភាព, ប្រើកូដ ដែលត្រឹមត្រូវ, និងជ្រើសរើសការផ្តល់សេវាម៉ាស៊ីន (Hosting) ក្នុងស្រុកដែលសាងសង់សម្រាប់តំបន់អាស៊ីអាគ្នេយ៍។
៦. ភេ្លចការចាប់យកអតិថិជនសក្តានុពល ( Leads)
គេហទំព័ររបស់អ្នកគួរតែមានចំណុចដែលល្អជាងកាតាឡុកអនឡាញ។
កំហុស៖ គ្មានទម្រង់បែបបទ, គ្មានប្រអប់ចុះឈ្មោះ, គ្មានវិធីសម្រាប់ឲ្យអ្នកទស្សនាទុកព័ត៌មានលម្អិត។
វិធីកែតម្រូវ៖ បន្ថែមប៊ូតុង “ស្នើសុំតម្លៃ”, “ការចុះឈ្មោះទទួលព័ត៌មាន”, ឬ “ការទាញយកដោយឥតគិតថ្លៃ” ដើម្បីប្រមូលព័ត៌មានទំនាក់ទំនង។
៧. មិនអើពើទិន្នន័យវិភាគ (Analytic)
ការមិនពិនិត្យមើលទិន្នន័យគេហទំព័ររបស់អ្នកគឺដូចជាការបើកហាងចោល និងមិនដែលមើលការលក់។
កំហុស៖ មិនដឹងថាអ្នកណាចូលទស្សនា, ពួកគេចុចលើអ្វី, ឬពេលណាដែលពួកគេចាកចេញ។
វិធីកែតម្រូវ៖ ដំឡើង Google Analytics 4 (GA4), តាមដានយុទ្ធនាការ, និងកែលម្អដោយផ្អែកលើទិន្នន័យពិត។
៨. មើលទៅគ្មានសុវត្ថិភាព
តើអ្នកនឹងមិនបញ្ចូលលេខកាតឥណទានរបស់អ្នកទៅក្នុងគេហទំព័រដែលមានសញ្ញា “មិនមានសុវត្ថិភាព” ត្រូវទេ? អតិថិជនរបស់អ្នកក៏មិនធ្វើដូច្នោះដែរ។
កំហុស៖ ខ្វះ SSL, គ្មានគោលការណ៍ភាពឯកជន, គ្មាននិមិត្តសញ្ញាសុវត្ថិភាព។
វិធីកែតម្រូវ៖ តែងតែប្រើ HTTPS ដើម្បីឲ្យមានអារម្មណ៍ថាសុវត្ថិភាព។
៩. ផ្ទុកព័ត៌មានច្រើនពេក
អក្សរច្រើនពេក, គំនូរជីវចលមានចលនាទាក់ៗ, និងប៊ូតុងរាប់សិបដែលដំណើរការនៅក្នុងពេលតែមួយ នឹងធ្វើឱ្យអ្នកទស្សនារបស់អ្នករត់គេចខ្លួន។
កំហុស៖ ចាត់ទុកទំព័រដើមដូចជាក្តារផ្សព្វផ្សាយ។
វិធីល្អប្រសើរ៖ រក្សាវាឲ្យស្អាត, ទាន់សម័យ, និងងាយស្រួលរុករក។
១០. មិនធ្វើបច្ចុប្បន្នភាព
អត្ថបទប្លុកចុងក្រោយរបស់អ្នក ដែលត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅឆ្នាំ ២០១៩ នឹងធ្វើឱ្យអាជីវកម្មរបស់អ្នកមើលទៅដូចជាបានបិទ ឬមិនបន្តដំណើរការ។
កំហុស៖ ចាត់ទុកគេហទំព័រអាជីវកម្មត្រឹមជាគម្រោងរយៈពេលខ្លី។
វិធីល្អប្រសើរ៖ បញ្ចូលខ្លឹមសារថ្មី, ធ្វើបច្ចុប្បន្នភាពសេវាកម្ម, និងរក្សាវាឱ្យបន្តមានសកម្មភាពនានា។
🚀 សារផ្ញើជូន
គេហទំព័ររបស់អ្នកគួរតែជាអ្នកលក់ដ៏ល្អបំផុតរបស់អ្នក — អាចរកចំណូលបាន ២៤/៧, មិនដែលហត់, ត្រៀមខ្លួនជានិច្ចក្នុងការពន្យល់អំពីអាជីវកម្មរបស់អ្នក។ ប៉ុន្តែ ប្រសិនបើកំពុងមានកំហុសទាំងនេះ ប្រៀបបាននឹងហាងដែលចាក់សោរ និងបិទភ្លើងចោល។
នៅ twd. យើងបានជួយអាជីវកម្មកម្ពុជាកែលម្អគេហទំព័រដែលមិនដំណើរការ ហើយប្រែក្លាយទៅជាឧបករណ៍ដ៏មានឥទ្ធិពលដែលកសាងទំនុកចិត្ត ចាប់យកអតិថិជនសក្តានុពល និងបង្កើនចំណូល។
👉 កុំឱ្យគេហទំព័ររបស់អ្នករារាំងដំណើរការអាជីវកម្មអ្នកនៅឆ្នាំ ២០២៥ នេះ។ ទាក់ទងមកយើងខ្ញុំឥឡូវនេះ ដើម្បីឲ្យគេហទំព័រខំធ្វើការឲ្យអ្នកអស់ពីលទ្ធភាព។
